រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពិធីសន្និបាតនេះធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ​ រាជធានី​ភ្នំពេញ​ ។

យោងសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ ជាក្រុមក្មេងទំនើង ០២ក្រុម ដែលមានគ្នាសរុបចំនួន ១៤នាក់ និងស្នើសុំឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ទៅវិញទៅមក)» និងបទ «ហិង្សាដោយចេតនា(ទៅវិញទៅមក)» ប្រព្រឹត្តនៅចំណុចក្រោយសាលាបាលី ក្នុងបរិវេណវត្តពោធិ៍វង្សជំនីក ស្ថិតភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្ត ឱ្យផ្តន្ទាទោសតាមមាត្រា ២១៧ និង ២១៨ នៃក្រមព្រហ្មទណ្ឌ ។ សេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងដែរថា អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១២៣៩ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ០២ (ពីរ)ក្រុម ដែលមានគ្នីគ្នាសរុបចំនួន ១៥នាក់ ដែលបានវាយ គ្នាទៅវិញទៅមក ដោយប្រើដំបងឬស្សី ឆ្នាំងដែកអ៊ីណុក និងកៅអីជ័រ នៅចំណុចក្រោយសាលាបាលី ក្នុងបរិវេណ […]

រដ្ឋបាលខេត្តកំពង់ចាម៖ ក្នុងពិធីបើកវេទិការឆ្លុះបញ្ចាំងប្រចាំឆ្នាំ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នៅសាលសន្នីសីទ សាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើសុំដល់អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ ចូលរួមចំណែកឲ្យបានសកម្ម ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត បានមានប្រសាសន៍សម្ដែង នូវអំណរអគុណ ចំពោះ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលកន្លងមក ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានយកឱកាសនោះ សំណូមពរដល់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និងអង្គការដៃគូរ និងអាជ្ញាធរពាក់ព័ន្ធ ចំនួន ៣ចំណុចសំខាន់ៗ គឺ ៖ ១‑ស្នើអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បន្តគាំទ្រថវិកា និងបច្ចេកទេសក្នុងការ អនុវត្តការងារគណនេយ្យភាពសង្គមដល់ខេត្តកំពង់ចាម។ ២‑ស្នើអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តគាំទ្រ និងចូលរួមដោយស្មោះសរ […]

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ថិតនៅវត្តសោភ័ណ្ឌមុន្យារាម(ហៅវត្តកោះតាញ៉ា) ឃុំសូគង ស្រុកកងមាស ។ ពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាមផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ក្នុងនោះសូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រប់ប្រភេទ រួមមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹង ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។ […]

នៅព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។ កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ ចំនួន៥ រួមមាន÷ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៥ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែ តុលានិងលើកទិសដៅប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាល ខេត្តកំពង់ចាម។ ៥-បញ្ហាផ្សេងៗ៕

នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា 2024 ស្ថិត​នៅសកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម មានសមាជិកចូលរួមសរុបចំនួន១៧០នាក់។​ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា សាកលវិទ្យាល័យ/គ្រឹះស្ថាន អប់រំជាដៃគូ សមាជិកសមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សិស្សានុសិស្ស និង យុវជន អ្នកដែលចង់ក្លាយជាសហគ្រិន និងមានបំណងចង់ក្លាយជាសហគ្រិនភាពនាថ្ងៃអនាគត ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីដែលជួយ បង្កើត ការងារបន្ថែម បង្កើនសមត្ថភាព ជម្រុញល្បឿននៃការច្នៃប្រឌិត និងពង្រឹង មុខរបររបស់ខ្លួននាពេលអនាគត និងកំណើនសេដ្ឋកិច្ចក្នុងប្រទេស។

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់កុំព្យូទ័រយួរដៃ និងថវិកាមួយចំនួន ដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន ២៧នាក់ និងឧបត្ថម្ភគាំទ្រដល់សិស្ស មានពិការភាព នៃវិទ្យាល័យអប់រំពិសេស ដែលជាប់បាក់ឌុបចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម ដើម្បីលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត រហូតទទួលបានជោគជ័យ ដែលពិធីនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា នេះជាការទឹកចិត្ត របស់ឯកឧត្តមផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលជួបសំណេះសំណាលទៀតផង នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតា បិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា […]

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ របស់ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូន ប្រជាកសិករ ចំនួន ៨០៦គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ក្នុងស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចែកជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវ OM5451នេះ គឺសម្រាប់ស្ដារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះនាពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មិនប្រកាន់ចំពោះរដូវ កាល និងមានរយៈពេលខ្លី ដែលអាចទទួលបានទិន្នផលខ្ពស់ទៀតផង ដូច្នេះនៅពេលដែលបងប្អូន ទទួលបានពូជស្រូវនេះហើយ សូមយកទៅដាំដុះឱ្យបានទាន់ពេលវេលា ដើម្បីស្តារជីវភាពគ្រួសារ […]

នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងសម្របសម្រួលដឹកនាំក្រុមកីឡាករ គណៈកម្មការទូក ង របស់រដ្ឋបាលខេត្ដកំពង់ចាម ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប​ សំពះព្រះខែ នឹងអកអំបុក នៅរាជធានីភ្នំពេញនាពេលខាងមុខ កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលាខេត្ដកំពង់ចាម ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍ ១កន្លែងដល់យុវតី គឹម​ យ៉េកហ៊ាង ដែលប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A ហើយមានជីវភាពខ្វះខាត ឃុំសូភាស ស្រុកស្ទឹងត្រង់។ ក្នុងចំណោមបេក្ខជនជាង២ពាន់នាក់ដែលប្រឡងជាន់និទ្ទេស A ក៏មានយុវតី គឹម​ យ៉េកហ៊ាង ម្នាក់ដែរ ប៉ុន្តែដោយសារជីវភាពខ្វះខាតខ្លាំង ទើបនាងមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលជារឿងគួរឲ្យសោកស្ដាយសម្រាប់នាងនិងគ្រួសារ។ បន្ទាប់ពីឃើញព័ត៌មាននៅលើបណ្ដាញសង្គម នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ និង ឯកឧត្តមអភិបាលខេត្ត អ៊ុន ចាន់ដា ក៏បានចុះទៅមើលស្ថានភាពពិតដល់ផ្ទះរបស់យុវតី គឹម​ យ៉េកហ៊ាង និងបានជួបសំណេះសំណាល និងលើកទឹកចិត្តដល់​យ៉េកហ៊ាងឲ្យតាំងចិត្តបន្តការសិក្សាទៅមុខទៀត ពិសេសថ្នាក់ដឹកនាំទាំងពីរបានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍១កន្លែងដល់យុវតី គឹម​ យ៉េកហ៊ាង ដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។