រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ និងលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំ ភូមិ នាំយកថវិកា ព្រមទាំងគ្រឿងឧបភោគរិភោគ ទៅចូលបុណ្យសព លោក ហ៊ំ គ្រុយ អតីតសមាជិកក្រុមប្រឹក្សាឃុំគោករវៀងដែលបានទទួល មរណភាពដោយរោគាពាធ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ចំពោះបច្ច័យ និងសម្ភារៈរួមមាន៖ ថវិកាសមាគមន៍ក្រុមប្រឹក្សាឃុំ ២.០០០.០០០រៀល ថវិកា លោក ខាត់ សុខន ចំនួន ៥០០.០០០រៀល ក្រុមការងារចុះជួយឃុំគោករវៀងរួមមាន៖ អង្ក ២បេ ស្មើនឹង ១០០គីឡូក្រាម ទឹកក្រូច+ទឹកផ្លែឈើចំនួន ១០កេះ ទឹកសុទ្ធចំនួន ២០យួរ ថវិកាចំនួន ១.០០០.០០០រៀល បន្ទាប់មកលោកអភិបាលស្រុក និងក្រុមការងារក៏បានចូលបុណ្យសពឈ្មោះ ឯម បាន ភេទ ស្រី ដែលមានទីលំនៅក្បែរនោះ ព្រមទាំងចូលបច្ច័យបុណ្យចំនួន […]

នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកា ចំនួន ៤០.២០០.០០០រៀល ដល់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ អាជ្ញាធរភូមិផ្ដៅជុំកើត ភូមិចាំនាង និងប្រជាពលរដ្ឋរស់នៅឃុំផ្ដៅជុំ ដែលបានលើកឡើងនូវសំណើសុំ នានា នៅក្នុងវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ នៅក្នុងឃុំផ្ដៅជុំ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ស្រុកចំការលើ,នៅរសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្កំពង់ចាម តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្កំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើក-បិទ សិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) នៅរដ្ឋបាលស្រុកចំការលើ ។ ក្នុងឪកាសនោះដែលដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ការិយាល័យចំណុះរដ្ឋបាលស្រុក អង្គការសង្គមស៊ីវិល តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មេឃុំ ស្មៀនឃុំ គ្រប់ឃុំ សរុបអ្នកចូលរួមចំនួន១២៦នាក់  ស្រី៣៦នាក់ ។   +ជាលទ្ធផលនៃអង្គសិក្ខាសាលាសមាហរណកម្ម ដែលមានតាមបណ្តាលរដ្ឋបាលឃុំ រដ្ឋបាលស្រុក មានចំនួន៩៥គម្រោង ក្នុងនោះមានការគាំទ្របានចំនួន៤៥គ្រោង ។

ស្រុកបាធាយ, នៅព្រឹកថ្ងៃ២១ ខែតុលាឆ្នាំ ២០២៤ ឯកឧត្ដម គន់ សុភា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលស្រុក និងឃុំ ស្រុកបាធាយ ខេត្តកំពង់ចាម សិក្ខាសាលាធ្វេីឡេីងនៅសាលាស្រុកបាធាយ ។

ស្រុកស្ទឹងត្រង់,នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ដកំពង់ចាម តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១ តុលាឆ្នាំ២០២៤ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

កំពង់ចាម៖​ នាព្រឹកថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤​ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ស្រុក បើកកិច្ចប្រជុំពិភាក្សា ស្តីពីករណីប្រជាពលរដ្ឋស្នើសុំចុះបញ្ជីដី​ធ្លីបំពេញបន្ថែម នៅភូមិទី៩ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅសាលាខេត្ដកំពង់ចាម ។

កំពង់ចាម, នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្មកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ។ ដែលរៀបចំដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដោយមានការចូលពីប្រធាន អនុប្រធាន មន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្នងការរង  មេបញ្ជាការរងតំបន់សឹករង មេបញ្ជាការរងភូមិភាគ២ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលរងក្រុង-ស្រុក អង្គការ មិនមែនរដ្ឋាភិបាល សមាគមន៍ និងតំណាងគណបក្សនយោបាយ សរុបអ្នកចូលរួមចំនួន៥២នាក់ ។

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ហាន​កុសល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញដឹដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព បញ្ហាប្រឈមក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ៣ឆ្នាំ (២០២១-២០២៣) សម្រាប់រៀបចំវេទិកាថ្នាក់ខេត្ត ដែលមានការអញ្ជើញចូលរួមពីលោកលោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុងស្រុកស្ថិតនៅសាលប្រជុំសាលាខេត្ត។

ថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកខែម យ៉ង់ មេឃុំតាអុង ស្រុកចំការលើ ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសុច ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៣:២០នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។ ក្នុងសមាណទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកមេឃុំ ខែម យ៉ង់ បានទៅ សោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅព្រឹកថ្ងៃទី ១១ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរៀបចំវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តៃទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ដ្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារបចេ្ចកទេសអន្តរក្រសួង តាមរយៈប្រព័ន្ធវីដេអូ ZOOM ស្ថិតនៅសាលាខេត្តកំពង់ចាម។ វេទិកានេះមានគោលបំណងពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០៕