ស្រុកកោះសូទិន ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក យី វណ្ណៈ អភិបាលនៃគណអភិបាលស្រុកកោះសូទិន ដឹកនាំ កម្លាំងអធិការនគរបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងពីអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន,ប្រជាការពារ និងប្រជាពលរដ្ឋ ជួយរុះរើល និងជញ្ជូនសម្ភារៈផ្ទះចំនួន០២ខ្នង នៅភូមិទី ឃុំកោះសូទិន ស្រុកកោះសូទិន ដែលប្រឈមរងគ្រោះ ចំងាយប្រវែង ៥០ ម៉ែត្រពីច្រាំងផ្លាស់ទៅទីតាំងដីរបស់បងបង្កើតបណ្ដោះអាសន្ន។
កំពង់ចាម, នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ទីរ/អង្គភាពជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកំពុងហក់ឡើងយ៉ាងគំហុក ស្ថិតនៅចំណុច “ព្រែកតាឃ្លោក ” ក្នុងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន និងបានដាក់ចេញជាវិធានការបន្ទាន់ ដល់អាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីសម្រួលការធ្វើចរាចរទៅមករបស់ ប្រជាពលរដ្ឋ ប្រកបដោយសុខសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។ គូរបញ្ជាក់ថា គិតត្រឹមម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី19-09-24 ទឹកទន្លេមេគង្គកំពង់ចាមមានកំពស់ 12.96m ខណៈកម្រិតប្រុងប្រយ័ត្នកំពស់ទឹក 15.20m។ ក្នុងនោះទឹកចូលព្រែកបានចំនួន: 27/41ព្រែក។ ទឹកចូលព្រែកតាមបណ្តាស្រុក:1-ស្រុកស្ទឹងត្រង់: 5/5ព្រែក2-ស្រុកកំពង់សៀម: 5/11ព្រែក3-ស្រុកកងមាស: 8/13ព្រែក4-ស្រុកកោះសូទិន: 5/5ព្រែក5-ស្រុកស្រីសន្ធរ: 4/7ព្រែក។
ស្រុកស្ទឹងត្រង់៖ នៅព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក សុិន សុខុន ប្រធានក្រុមប្រឹក្សាស្រុក និងលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ដីទី ព្រមមន្ត្រីរាជការចំណុះសាលាស្រុក បានចូលរួមដាក់បិណ្ឌ រាប់បាត្រ វេនទី១ នៅវត្តគិរីវនារាម ហៅវត្តស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម។
កំពង់ចាម៖ នារសៀលថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត និងផែនការដឹកនាំប្រតិភូខេត្តកំពង់ចាម ចុះជួបសួរសុខទុក្ខវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៦ ខេត្តឧត្តរមានជ័យ និងផែនការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រមទាំងពិធីប្រណាំងទូក”ង” ទូក “ខ្នាតអន្តរជាតិ” ស្ថិតនៅដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចេញព្រះវស្សា នាពេលខាងមុខ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។
ស្រុកកំពង់សៀម ៖ នាថ្ងៃពុធ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំស្រក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រក នឹងសហគមន៍នេសាទដំរីឆ្លង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល បានចំនួន ០៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងមួយចំនួន នៃបទល្មើសជលផល។
ស្រុកជើងព្រៃ៖នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ និងលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក ចូលរួមក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅវត្តចំនួន ៣វត្ត ស្ថិតក្នុងឃុំ៣ដូចខាងក្រោម៖១-វត្តបទុមារាម ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំគោករវៀង ២-វត្តជោតនារាម ហៅវត្តខ្នុរដំបងលិច ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង៣-វត្តមុសិខារាម ហៅវត្តផ្តៅជុំ ស្ថិតក្នុងភូមិផ្តៅជុំលិច ឃុំផ្តៅជុំ ក្នុងឱកាសនោះលោកអភិបាលស្រុក បានជួបសំណេះសំណាលជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋ ពុទ្ធបរិសទ ចំណុះជើងវត្ត ព្រមទាំងបាននាំយកនូវទេយ្យវត្ថុ ប្រគេនព្រះសង្ឃក្នុង១វត្តរួមមាន៖ ចង្ហាន់ចំនួន ៣ស្រាក់ ទឹកសុទ្ធ ចំនួន ២កេស ទឹកផ្លែឈើ ចំនួន ២កេស មី ចំនួន ២កេស ស្លាដក់ចំនួន ១ ផ្លែឈើ ១កន្រ្តក់ ថវិកា ១.០០០.០០០រៀល បានជូនថវិកាដល់ លោកតា […]
កំពង់ចាម, នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ ចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងពិនិត្យទីតាំងរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារធនធាន ផ្ទះគ្រូបង្រៀន និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្ថិតក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ។
ស្រុកជើងព្រៃ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ជិន ហ៊ុំ អភិបាលរងស្រុកជើងព្រៃ តំណាងលោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារស្រុក ចុះសម្រុះសម្រួលបើកពង្រីកទំហំផ្លូវ ស្ថិតភូមិពង្រ ឃុំស្ដើងជ័យ ។ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ស្រុក, ឃុំ និងក្រុមបច្ចេកទេសសាងសង់ផ្លូវជាលទ្ធផល៖១- អ័ក្សផ្លូវ ត្រូវបានកំណត់២- ម្ចាស់ដីជាប់ផ្លូវទងសងខាង មិនទាន់យល់ព្រម តាមតម្រូវការរបស់ក្រិមបច្ចេកសាងសង់ផ្លូវ៣ ដូច្នេះរដ្ឋបាលឃុំកំណត់បន្តការសម្រុះសម្រួល រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាឃុំស្ដើងជ័យ ។
ស្រុកបាធាយ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកបាធាយ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង៣ និងអាជ្ញាធរឃុំត្រប់ បានចូលរួមកាន់បិណ្ឌ១ នៅវត្តរោធ ស្ថិតនៅវត្តរោធ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានប្រគេនទេយ្យវត្ថុ មី ១កេស ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស និងបច្ច័យ៤.២០០.០០០រៀល និងសូមឧទ្ទិសជូនបុព្វការីជន និងបុព្វវរ:ជនដែលពលីក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ពិសេសប្រជាពលរដ្ឋទូទាំងប្រទេស ដែលរងគ្រោះដោយសាជម្ងឺកូវិដ-១៩ ក្នុងពេលកន្លងទៅ សូមបានចំណែកនៃបុណ្យនេះស្នើៗគ្នា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ ជាប្រពៃណីរបស់ខ្មែរយើង៕
ស្រុកព្រៃឈរ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ នេះ បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តសុវណ្ណពិជ័យរស្មីសង្កែ ស្ថិតនៅភូមិសង្កែ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសជូនបុព្វការីជន និងបុព្វវរ:ជនដែលពលីក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ពិសេសប្រជាពលរដ្ឋទូទាំងប្រទេស ដែលរងគ្រោះដោយសាជម្ងឺកូវិដ-១៩ ក្នុងពេលកន្លងទៅ សូមបានចំណែកនៃបុណ្យនេះស្នើៗគ្នា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ ជាប្រពៃណីរបស់ខ្មែរយើង៕