រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២៥ នេះ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆាំ្ន២០២៥ និងទិសដៅបន្តនៃការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយមានការអញ្ជើញចូលរួមជាអធិបតី ពេលសំណាក់ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៤ កន្លងទៅ និងក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជការឯកភាពរដ្ឋបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្តនូវគោលនយោបាយ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានធ្វើឱ្យបរិយាកាស សន្តិសុខ […]

មន្ទីរកិច្ចការនារីខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានប្រារព្ធខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មិនា ២០២៥ ក្រោមប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប » ក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកជំទាវ អៀម វណ្ណីសមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក នៅឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោកជំទាវ ប៉ាង ដានី មានប្រសាសន៍ថា យុទ្ធនាការទិវាអន្តរជាតិនារី៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហា   សន្និបាត នៃអង្គការសហប្រជាជាតិ បានប្រកាសជាទិវាស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក ចាប់តាំងពីឆ្នាំ១៩៧៧ ។ហើយជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីកាប្តេជ្ញាចិត្ត […]

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ ចុះបង្ក្រាបបទល្មើសជលផលបានពីរករណីស្ថិតនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ មន្ត្រីខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ក៏មានការចូលរួមពី ផ្នែកសឹករងស្រុក និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តមវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណីរកឃើញវត្ថុតាងរួមមាន៖ ករណីទី១-ឧករណ៍លូស្បៃមុងចំនួន ០២មាត់-របាំងស្បៃមុងប្រវែង ១០០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៤០ដើម -ចាក់លែងត្រីចម្រុះទម្ងន់ ០៣គីឡូក្រាម នៅចំណុចកោះចេក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងករណីទី២ រកឃើញវត្ថុតាង-ឧករណ៍លូស្បៃមុងចំនួន ០៦មាត់-របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៧៥ដើម -ចាក់លែងត្រីចម្រុះទម្ងន់ ០៧គីឡូក្រាម ។

(កំពង់ចាម) ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ និងក្រុមការងារ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់ដំណោយកញ្ចប់អាហារ ជូនប្រជាពលរដ្ឋ ១៩០ គ្រួសារ ស្ថិតក្នុងភូមិរកាលើ និងរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសាររួមមាន ៖ អង្ករ១៥គក ស្ករស ១គក ទឹកដោះគោ២កំប៉ុង ទឹកផ្លៃឈើ១ដប ដែលសរុបជាទឹកប្រាក់ទាំងអស់ ១១,៤៩៥,០០០៛ អំណោយខាងលើនោះដែរ បានមកពី លោកដង្ខៅ រីសាន់ និងភរិយា។

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ អញ្ជើញដឹកនាំសមាជិកា សាខាសមាគមនារីខេត្ត នាំយកអំណោយគ្រឿងបរិភោគ និងថវិកា ចែកជូនកុមារកំព្រា នៅមជ្ឈមណ្ឌលក្មេងកំព្រាខេត្តកំពង់ចាម និង កុមារ ពិការភ្នែក គ ថ្លង នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ក្រុងកំពង់កំពង់ចាម ។ នាឱកាសនោះ លោកជំទាវ ញូង ចរិយា ក៏បានផ្ដាំផ្ញើដល់សិស្ស ជាកុមារពិកាភ្នែក គ ថ្លង់ និងកុមារកំព្រាទាំងអស់ ឲ្យចេះថែរក្សាសុខភាពរបស់ខ្លួន និងខិតខំរៀនសូត្រឲ្យបានពូកែ ក្នុងកម្រិត នៃការបណ្ដុះបណ្ដាលចំណេះដឹងទូទៅ ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សា ទៅថ្នាក់ឧត្តមសិក្សាបន្តទៀត ដើម្បីកសាងអនាគតរបស់ខ្លួន ឲ្យមានភាពប្រសើរឡើង។ សូមបញ្ជាក់ថា អំណោយដែលលោកជំទាវ និងសមាជិកានាំយកមកចែកជូនទាំងពីរសាលា នាឱកាសនោះ សរុបរួមមាន ៖ អង្ករ ២០០គីឡូក្រាម មី ២កេសធំ ទឹកសុទ្ធ ១០កេស […]

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ ណែនាំឲ្យសិស្សានុសិស្ស យុវជន ងាកមកស្រឡាញ់វិស័យអប់រំកាយនិងកីឡា ព្រោះវិស័យនេះបានរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន ការលេងល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គមជាតិ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតហើយ រដ្ឋបាលខេត្តកំពង់ចាម តែងតែបានយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ដែលជាសមាសភាពមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាគទាំងប្រាំនៃវិស័យអប់រំសំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។ ម៉្យាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករ កីឡាការិនី ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះវេទិកាកីឡា គឺជាកាលានុវត្តភាពប្រកបដោយសមធម៌ដែលផ្ដល់ឱ្យកីឡាករ កីឡាការិនី និងគូប្រកួតមានឱកាសសាកល្បង និងបញ្ចេញសមត្ថភាព បច្ចេកទេស ទេពកោសល្យ និងកលល្បិចរៀងៗខ្លួន ដើម្បីទទួលបានលទ្ធផលកីឡាទៅតាមបទបញ្ហាបច្ចេកទេសនៃវិញ្ញាសានីមួយៗ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា នេះជាមូលដ្ឋានគ្រឹះ នៃការគោរព វិន័យ រក្សាសណ្តាប់ធ្នាប់ […]

កំពង់ចាម៖នារសៀលថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៥នេះ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិនឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដើម្បីតម្រង់ទិសដល់ក្រុមការងារចុះជួយឃុំ ភូមិ ហើយឆ្លើយតបទៅនិង តំរូវការរបស់ប្រជាពលរដ្ឋទាន់ពេលវេលា។ ពិធីនេះធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឲ្យ ឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ស្នងការហិរញ្ញកិច្ច និងភ័ស្តុភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ព្រមទាំង ឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ បានពាំនាំការផ្តាំផ្ងើរការសាក់សួរសុខទុក្ខពី ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ស្នងការហិរញ្ញកិច្ច និងភ័ស្តុភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិនជូន ចំពោះសមាជិក សមាជិកា សូមទទួលបាននូវសេចក្តីសុខ និងមានសុខភាពល្អ។ […]

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងការបង្កើតកម្មវិធី ដើម្បីបង្ករការសប្បាយរីករាយជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានច្រើនកុះករ ដូចឆ្នាំកន្លងទៅ ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងក្នុងអង្គប្រជុំនោះថា កាលពី ពិធីបុណ្យចូលឆ្នាំកន្លងទៅនេះ សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត ជាង ៥លាន ដងនាក់ ជាពិសេសនៅថ្ងៃចូលឆ្នាំចុងក្រោយ គឺមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី កម្សាន្តសប្បាយនៅខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា ជាបទពិសោធន៍ ក្នុងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនាឆ្នាំកន្លងទៅ គឺអាជ្ញាធរខេត្តកំពង់ចាម បានរៀបចំថែរក្សាសុខ សុវត្ថិភាពជូនភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ ពោលគឺទាំងការសម្រួលចរាចរមិនឲ្យកកស្ទះ និងមិនមានជម្លោះប៉ះទង្គិចគ្នា ជាពិសេស ការកំសាន្តដោយលាបម្សៅ ចាក់ទឹក ក្តី គឺពួកគាត់លេងដោយចេះឲ្យតម្លៃគ្នាទៅវិញទៅមក ដោយមានការយោគយល់អធ្យាស្រ័យគ្នា ប្រកបដោយភាពថ្លៃថ្នូរ និងសប្បាយរីករាយទាំងអស់គ្នា ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ដើម្បីរក្សា ការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តឲ្យបានច្រើនកុះករបន្តទៀត ក្នុងខេត្តកំពង់ចាម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ […]

(កំពង់ចាម) បុរសម្នាក់ផឹកស្រា ញៀនថ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទធ្វើឱ្យខូចខាត បំផ្លាញទ្រព្យសម្បត្តិម្ដាយបង្កើតរបស់ខ្លួន កាលពីថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២៥ នៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ បើតាមលោក បាន ស្រេង អភិបាល នៃគណ:អភិបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោង ៨:២០ នាទី មានស្ដ្រីម្នាក់ អាយុ៥៨ឆ្នាំ ជាតិខ្មែរទីលំនៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ បានប្តឹងរាយការណ៍ថា៖ បច្ចុប្បន្ននេះកូនប្រុសគាត់ អាយុ៣២ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូនបង្កើត)ជាមនុស្សជក់ថ្នាំញៀន និងផឹកស្រា ស ស្រាថ្នាំ ហើយមានចរិកកាចឃោឃៅធ្លាប់កាប់ជញ្ជាំងផ្ទះ បោកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនមកហើយ និងធ្លាប់យកកាំបិត ពូថៅគំរាមកាប់ម្តាយទៀតផង ធ្វើឱ្យម្តាយមិនហ៊ានចូលផ្ទះជួនកាលរត់ទៅដេកផ្ទះអ្នកជិតខាង។ លោកអភិបាលស្រុកបានឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី កូនប្រុសរបស់ស្ត្រីខាងលើ បានយកពូថៅកាប់បំផ្លាញដែកស្រយ៉ូវសោរទ្វារបន្ទប់ក្រោមផ្ទះ បណ្តាលឱ្យខូចខាត។ ក្រោយពីទទួលពាក្យបណ្តឹងភ្លាម លោកអធិការនកគរបាលស្រុកស្ទឹងត្រង់ បានចាត់បញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ […]

ថ្ងៃទី២៦​ ខែកុម្ភះ ឆ្នាំ២០២៥ ឯកឧត្តម ហេង វណ្ណី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​ក្រុមហ៊ុនវៀតណាម Timber Phoenix ដឹកនាំដោយឯកឧត្តម ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ. លោកស្រី គីម វីង នាយិកាក្រុមហ៊ុន Timber Phoenix និងមានការចូលរួមពី ប្រធានសភាពាណិជ្ជកម្មខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងម្ចាស់​អាជីវកម្មជ័រកៅស៊ូ និងគ្រាប់ស្វាយចន្ទីជាច្រើនរូបទៀតផងដែរ។ ក្នុងជំនួបដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម ហេង វណ្ណី បានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុនវៀតណាម Timber Phoenix ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តកំពង់ចាម ដើម្បីសិក្សាឈ្វេងយល់ពី សក្តានុពល វិស័យកសិកម្ម ជាពិសេសក្នុងគោលបំណងស្វែងរកដៃគូពាណិជ្ជកម្មលើផលិតផលជ័រកៅស៊ូ និងគ្រាប់ស្វាយចន្ទី នៅក្នុងខេត្តកំពង់ចាម។ ឯកឧត្តម ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសម្តែងនូវការអបសាទរ និងកោតសរសើរចំពោះការរីកចម្រើនរបស់​ខេត្តកំពង់ចាមនាពេលបច្ចុប្បន្ន។ ឯកឧត្តម មានប្រសាសន៍បន្តថា តាមរយៈជំនួបពិភាក្សានាពេលនេះនឹងបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ពាណិជ្ជករកម្ពុជា-វៀតណាម បានស្គាល់គ្នា និងធ្វើពាណិជ្ជកម្មដោយរលូន […]