រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Activities

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម កិច្ចប្រជុំជាមួយតំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង«ពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា នាំ១៩៤៥-១៦ ឧសភា ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។

កំពង់ចាម៖ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារពិនិត្យ និងពិភាក្សាដោះស្រាយទៅលេីករណីដីតំបន់វាលឡែង ស្ថិតនៅឃុំមហាខ្ញូង់ ស្រុកកោះសូទិន ខេត្ដកំពង់ចាម នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាល ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ស៊ុយ សំអាត មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជើងព្រៃ ដែលមានជម្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត្រ។ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ មេបញ្ជាការ បាននាំយកថវិការមូនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ចាម ចំនួន ៦,៩៤០,០០០រៀល ប្រគល់ជូន លោកវរសេនីយ៍ត្រី ស៊ុយ សំអាត មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជើងព្រៃ និងក្រុមគ្រួសារ ដើម្បីកាត់បន្ថយចំណាយក្នុងការព្យាបាលជំងឺ ៕

បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការការពារ និងប្រយុទ្ធជំងឺមិនឆ្លង ដើម្បីការប្រកាសសមាសភាពគណៈកម្មការការពារ និង ប្រយុទ្ធជំងឺមិនឆ្លង និងពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងជំងឺមិនឆ្លង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៖ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការការពារ និងប្រយុទ្ធជំងឺមិនឆ្លង ដើម្បីការប្រកាសសមាសភាពគណៈកម្មការការពារ និង ប្រយុទ្ធជំងឺមិនឆ្លង និងពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងជំងឺមិនឆ្លង កន្លងមក និងផែនការបន្ទាប់។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម វេជ្ជៈបណ្ឌិត ង៉ូវ កាង ប្រធានគណៈកម្មការតាការពារ និងប្រយុទ្ធនិងជំងឺមិនឆ្លងតាមប្រព័ន្ធzoom គោលបំណងដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋានិងធ្វើអោយការផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់។

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាន ដឹកនាំ មន្ត្រី រាជការ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១យាងចូល ៧២ព្រះវស្សា ដែលបានធ្វើឡើងនាថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំព្រះករុណា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តគ្រប់រូបជានិរន្តរ៍តរៀងទៅ។

ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក និងក្រុមការងារស្រុក បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្នុងពិធីក្រុងពាលី ធ្វើខឿនទប់ដីក្រោយសាលាបឋមសិក្សា ហ៊ុនសែន ដំបងដែក។

ស្រុកជេីងព្រៃ ៖ រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្តើងជ័យ ស្រុកជើងព្រៃ បានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយអំពីការថែទាំសុខភាពដើម្បីទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លងទាំងឡាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង១០០នាក់ ក្នុងបវិវេណវត្តស្តើងជ័យ ស្រុកជើងព្រៃ ព្រមទាំងការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសចំនួន ៤រូប ដែលជាវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងជាសមាជិក ស.ស.យ.ក. វិស័យសុខាភិបាល ខេត្តផងដែរ ។

ស្រុកកំពង់សៀម ៖ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម មានការចូលរួម លោក ជឹង ម៉េងហុង អភិបាលរងស្រុក បានដឹកនាំការិយាល័យជំនាញ អាជ្ញាធរឃុំ រដ្ឋបាលប៉ុស្តិ៍ ភូមិ ចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋស្នើសុំស្តារប្រឡាយចាស់ៗប្រវែង៥០០ ម៉ែត្រនៅម្ដុំអូរក្រឡ ដើម្បីយកទឹកស្រោចស្រពស្រែប្រាំងប្រម៉ាណ៥០ហិចតាស្ថិតនៅភូមិរលៀកឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ស្រុកស្ទឹងត្រង់ ៖ នៅរសៀល ថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងមន្រ្តី រាជការ ចំណុះសាលាស្រុក បាន ចូលរួម រំលែក ទុក្ខ ដល់គ្រួសារសពលោកតា ឧបាសក ចេង ទ្រី ដែលត្រូវជាជីតាក្មេក របស់ លោក បាន ស្រេង អភិបាលរង នៃគណៈអភិបាលស្រុក ស្ថិតនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។