រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

City News

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង«ពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា នាំ១៩៤៥-១៦ ឧសភា ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។

កំពង់ចាម៖ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារពិនិត្យ និងពិភាក្សាដោះស្រាយទៅលេីករណីដីតំបន់វាលឡែង ស្ថិតនៅឃុំមហាខ្ញូង់ ស្រុកកោះសូទិន ខេត្ដកំពង់ចាម នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការការពារ និងប្រយុទ្ធជំងឺមិនឆ្លង ដើម្បីការប្រកាសសមាសភាពគណៈកម្មការការពារ និង ប្រយុទ្ធជំងឺមិនឆ្លង និងពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងជំងឺមិនឆ្លង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៖ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការការពារ និងប្រយុទ្ធជំងឺមិនឆ្លង ដើម្បីការប្រកាសសមាសភាពគណៈកម្មការការពារ និង ប្រយុទ្ធជំងឺមិនឆ្លង និងពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងជំងឺមិនឆ្លង កន្លងមក និងផែនការបន្ទាប់។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម វេជ្ជៈបណ្ឌិត ង៉ូវ កាង ប្រធានគណៈកម្មការតាការពារ និងប្រយុទ្ធនិងជំងឺមិនឆ្លងតាមប្រព័ន្ធzoom គោលបំណងដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋានិងធ្វើអោយការផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់។

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាន ដឹកនាំ មន្ត្រី រាជការ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១យាងចូល ៧២ព្រះវស្សា ដែលបានធ្វើឡើងនាថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំព្រះករុណា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តគ្រប់រូបជានិរន្តរ៍តរៀងទៅ។

ស្រុកជេីងព្រៃ ៖ រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្តើងជ័យ ស្រុកជើងព្រៃ បានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយអំពីការថែទាំសុខភាពដើម្បីទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លងទាំងឡាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង១០០នាក់ ក្នុងបវិវេណវត្តស្តើងជ័យ ស្រុកជើងព្រៃ ព្រមទាំងការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសចំនួន ៤រូប ដែលជាវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងជាសមាជិក ស.ស.យ.ក. វិស័យសុខាភិបាល ខេត្តផងដែរ ។

កំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត លី រស្មី រដ្ឋលេខាធិការ នៃក្រសួងរៀបចំ នគរូបនីយកម្ម និងសំណង់ ចូលរួមជាគណៈអធិបតីបើកកិច្ចប្រជុំ ស្តីពីការពិនិត្យវឌ្ឍនភាព សម្រប សម្រួល ដោះស្រាយ នូវរាល់ពាក្យបណ្ដឹង និងសំណូមពររបស់ ប្រជាពលរដ្ឋ ដែលបានដាក់ស្នើសុំមកក្រសួងចំនួន១៩ ករណី ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នៅសាលប្រជុំតូច នៃសាលាខេត្តកំពង់ចាម។

ស្រុកជេីងព្រៃ ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជេីងព្រៃ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជេីងព្រៃ ខេត្ដកំពង់ចាម ។

រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការតេស្តរកសារធាតុញៀនលើមន្ត្រីរាជការជិត ២,០០០ នាក់ នៃចំនួន ៣៥មន្ទីរអង្គភាព ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ នេះ បានបើកយុទ្ធនាការ ធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ ប្រមាណជិត ២,០០០នាក់ នៃមន្ទីរអង្គភាពជុំវិញខេត្ត ។ ថ្ងៃនេះ រដ្ឋបាលខេត្ត បានរៀបចំធ្វើតេស្តដល់បងប្អូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ។ មានមន្ត្រីរាជការ តាមមន្ទីរ អង្គភាព ក្នុងខេត្តកំពង់ចាម រួមមានសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៩៦៧ […]

នារសៀល ថ្ងៃអង្គារ ១០រោច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីង កម្ពុជា អាណត្តិទី៥ (២០២៤-២០២៨) លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំ ទីស្ដីការក្រសួងមហាផ្ទៃ៕

ស្រុកកំពង់សៀម ៖ នៅព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់សៀម បានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់សៀម ក្រោមអធិបតីភាព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈកម្មាធិការបោះឆ្នោត។