រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Development

កំពង់ចាម ៖ នៅព្រឹក ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន ដឹកនាំមន្ត្រីជំនាញ រួមនឹងតំណាងក្រុ មហ៊ុនទទួលម៉ៅការ និងមន្ទីរ សាធារណការខេត្ត បានបន្តធ្វេីការចុះពិនិត្យការងារវឌ្ឍនាភាពស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ ស្រុកជេីងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន បានជំរុញឲ្យ ក្រុមហ៊ុន ទទួលម៉ៅការនិងក្រុមជាងធ្វេីយ៉ាងណាបង្កេីនយកចិត្តទុកដាក់លេីផ្នែកគុណភាព និងពិនិត្យឲ្យច្បាស់លេីការងារបច្ចេកទេសបាត់ក្រោមនៃផ្លូវ ក៍ដូចគ្រឹះនៃស្ពានផងដែរ។ ឯកឧត្ដម បញ្ជាក់ ទៀតថា បច្ចុប្បន្ន ក្រុមការងារកំពុងដំណេីរការគម្រោងមួយនេះជារៀងរាល់ថ្ងៃ ដោយពិនិត្យមេីលលេីគុណភាពកិលបង្ហាប់គ្រឹះក្រោមនៃផ្លូវ ហេីយផ្នែកស្ពានវិញក្រុមការងារកំពុងធ្វេីជាហូហែហេីយ ខណៈ ស្ពានមួយចំនួនត្រូវវាយកំទេសចោល និងកសាងឡេីងវិញ ឲ្យត្រូវស្តង់ដាបច្ចេកទេសត្រឹមត្រូវ។ […]

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ការបង្កបង្កើនផលរបស់ប្រជាកសិករ និងធ្វើការដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងក្នុងទំហំផ្ទៃដីជាង១,០០០ ហិកតា ជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាកសិករ ឃើញថា នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ប្រជាពលរដ្ឋបានដាំស្រូវលើផ្ទៃដីជាង ៥០០ ហិកតា ជួបប្រទះការខ្វះទឹក ។ ឯកឧត្តមអភិបាលខេត្ត ឲ្យដឹងទៀតថា ដំណាំស្រូវនោះ គឺជាការបង្ករបង្កើនផលលើកទី៣ហើយ ក្នុង១ឆ្នាំ របស់ប្រជាកសិករយើង ។ ប៉ុន្តែបញ្ហាកង្វះទឹកបញ្ចូលស្រែ ត្រូវបានដោះស្រាយជូនពួកគាត់រួចរាល់ហើយ។ បងប្អូនប្រជាកសិករបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្តដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយនូវរាល់បញ្ហាប្រឈមពួកគាត់កន្លងមក៕