រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

Uncategorized

ដើម្បីជួយទប់ស្តាត់ការជំពាក់បំណុលធនាគាររបស់ប្រជាពលរដ្ឋដែលខ្ចីនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើរសុំដល់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឲ្យជួយផ្តល់ទិន្នន័យ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីគ្រប់គ្រងឲ្យទាន់ពេលវេលាចំពោះប្រជាពលរដ្ឋដែលជំពាក់បំណុល។ ឯកឧត្តមមានប្រសាសន៍បែបនេះ នៅក្នុងជំនួបពិភាក្សាការងាររដ្ឋបាលខេត្តកំពង់ចាម ជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍ចំពោះការផ្តល់ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា ចំពោះប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង ធ្វើឲ្យពួកគាត់ធ្លាក់ចូលក្នុងវិបត្តិបំណុល គ្មានលទ្ធភាពសងប្រាក់ត្រលប់ទៅម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ ដូច្នេះ រដ្ឋបាលខេត្ត នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយធានាគារជាតិនៃកម្ពុជា ដើម្បីរកច្រកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីឈានទៅគ្រប់គ្រងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តស្នើរសុំឲ្យធនាគារជាតិនៃកម្ពុជា ជួយរាយការណ៍ ចំពោះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលនៅតែបន្តឲ្យប្រជាពលរដ្ឋខ្ចីប្រាក់លើសពីសមត្ថភាពសងរបស់ខ្លួន រដ្ឋបាលខេត្តនឹងធ្វើការណែនាំ និងដាក់វិធានវិន័យរដ្ឋបាល ចំពោះម្ចាស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលប្រតិបត្តិលើសពីគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា។ លោកជំទាវបណ្ឌិត […]

 អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅការ នូវផ្លូវក្រាលគ្រោះក្រហមមួយខ្សែប្រវែង ២,១៥០ ម៉ែត្រ និងសមិទ្ធផលនានាជាច្រើនទៀតក្នុងវត្តទួលអណ្ដែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនាក៏ដូចជាវិស័យផ្សេងៗទៀតក្នុងប្រទេសកម្ពុជាយើងមានការរីកចម្រើនជាលំដាប់ដោយសារកត្តាសុខសន្តិភាពដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា កត្តាសុខសន្តិភាពនេះ គឺបានធ្វើឲ្យបងប្អូនប្រជាពុទ្ធបរិស័ទយើង មានឱកាសជួបជុំធ្វើបុណ្យទានជួបជុំគ្នាសប្បាយរីករាយដោយសារប្រទេសគ្មានសង្រ្គាមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានអាជ្ញាធរសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធបង្ក្រាបរាល់អំពើបទល្មើសទាំងឡាយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងប្រកបដោយសុខដុមរមនា នឹងមានឱកាសរកទទួលទានបង្កើនជីវភាពគ្រួសារតាមមុខរបររៀងៗខ្លួន ឲ្យកាន់តែប្រសើរឡើងផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលនេះ គឺបានមកពីការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងឡាយ ដែលបានចូលឧបត្ថម្ភគាំទ្រ រហូតសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ ៕

(កំពង់ចាម) សមត្ថកិច្ចនគរបាលជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ៤ករណី និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ៩ នាក់ជាបន្តបន្ទាប់ និងរឹបអរវត្ថុតាងបានមួយចំនួន ដែលវិសារភាពដែនដីក្នុងបទល្មើសនេះ មានក្រុងកំពង់ចាម ស្រុកស្រីសន្ធរ ស្រុកបាធាយ និងស្រុកចំការលើ ។ បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីកម្លាំងភ្នាក់ងារ បានរាយការណ៍ថា មានមុខសញ្ញាកំពុងជួញដូរ និងប្រើប្រាស់ថ្នាំញៀនភ្លាម ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចាត់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ស្រុកស្រីសន្ធរ ស្រុកចំការលើ និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ឯក រុន រ៉ានាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះធ្វើការស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ០៤ករណីដោយប្រើវិធានញុះញង់ និងរដ្ឋបាលចំហ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៩នាក់ សុទ្ធតែជាបុរស ។ មន្ត្រីដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន […]

ខេត្តកំពង់ចាម, នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់អោយ ឯកឧត្តម ស្រី សុភ័ក្ត្រលេខាធិការសាខា រួមជាមួយព្រះវត្តមាន ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្ត អមដំណើរដោយ ព្រះមន្ត្រីសង្ឃ នៃសាលាគណខេត្ត សាលាអនុគណស្រុក ឯកឧត្តមនាយកសាខា រួមជាមួយ លោក ទន់ ណេត ប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូន ២ គ្រូសារ ៖១- ឈ្មោះថន ចាន់ថុន អាយុ៤៥ឆ្នាំ ជាកសិករ មានបន្ទុក ៦នាក់២- ឈ្មោះសែ ឈុន អាយុ ៥៦ […]

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​អាជ្ញាធរ​ក្រុង​ ស្រុក​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​សហការ​គ្នា​ជាមួយ​មន្ត្រី​អប់រំ​ ចុះត្រួតពិនិត្យទប់ស្កាត់ការលក់ដូរចំណីអាហារគ្មានសុវត្ថិភាពនៅតាមសាលារៀន​ និង​គ្រឹះស្ថានសិក្សានានា ដេីម្បីលេីក​កម្ពស់​សុខភាព​សិស្ស​ ពិសេស​ត្រូវ​​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​គេច​សាលា​ផងដែរ​ ការថ្លែងបែបនេះក្នុងឱកាសបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​២៣​ ខែមករា​ ឆ្នាំ​២០២៥​ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់មន្ទីរអប់រំ ខេត្ត ធ្វើយ៉ាងណាត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុ កដាក់ ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ ប្រកបដោយ សមត្ថភាពរីកចម្រើន។ និងពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្ត ទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឲ្យចូលរៀន ជាពិសេសកុមាដែលជួបការលំបាក និង កុមារជនជាតិភាគតិច ក៏ដូចជាកុមារពិការ ឲ្យមានឱកាស បានចូលរៀនគ្រប់ៗគ្នា ។ ព្រមទាំងបន្តកា រលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារ ភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែង ដែលខ្វះ គ្រូឲ្យបានសមស្របផងដែរ ។ […]

នៅរសៀល​ ថ្ងៃទី​៨​ ខែមករា​ ឆ្នាំ​២០២៥​ លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម​ បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារភូមិ ក្នុងឃុំកោះរការ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។

នៅរសៀលថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចុះពិនិត្យទីតាំងរៀបចំមិទ្ទិញអអបអរសាទរ ខួបអនុស្សាវរីយ៍លេីកទី៤៦ ទិវាជ័យជំនះ​លេីរបបប្រល័ពូជសាសន៍​ ប៉ុល​ ពត ៧មករា​ (១៩៧៩-២០២៥) ដែលនឹងប្រារព្ធធ្វើឡើងនៅលើកសួនវិមានឯករាជ្យ ក្រុងកំពង់ចាម នៅព្រឹកថ្ងៃស្អែក។

(កំពង់ចាម) មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលឃុំមៀន នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសនេសាទមួយករណីនៅចំណុចបឹងធំ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បើតាមលោក ខេង ម៉េងឈុន ប្រធានគណ:បញ្ជាការឯកភាព ស្រុកព្រៃឈរ បានឱ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ កំលាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ឃុំមៀន បានល្បាតនៅចំណុចបឹងធំ បានបង្ក្រាបបាន មុខសញ្ញាឆក់ត្រជាក់ ដកហូតវត្ថុតាងបានទូកស្មាច់១ គ្រឿង អាគុយ ១០០ អំពែ ២គ្រឿង ក្បាលឆក់១ និងដង។ ចំពោះជនសង្ស័យបានរត់កេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពង់បន្តស្រាវជ្រាវរកម្ចាស់ទូក ៕

(កំពង់ចាម) អភិបាលរងស្រុកស្រីសន្ធរ លោក បេត  វ៉េងឃីម នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ បានចូលរួមជាអធិបតី ការប្រលងវិញ្ញាបនបត្រធម្មវិនយថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ ការប្រឡងនេះប្រព្រឹត្តទៅនៅ មណ្ឌលប្រលងវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរ ដែលមានបេក្ខសមណ:សិស្សសរុប ៣៣០ អង្គ នាក់គឹ÷-ថ្នាក់ត្រីមាន ១៣៧ អង្គ នាក់ -ថ្នាក់ទោមាន ១១៥ អង្គ នាក់-ថ្នាក់ឯក មាន ៧៨ អង្គ នាក់ចំពោះមុខវិជ្ជាប្រលងមានចំនួន៤គឺ÷ ១.ប្រជុំកងធម៌ ២.ពុទ្ធប្រវត្តិ ៣.ព្រះវិន័យ ៤.សាសនសុភាសិត ។