(តៃនិញ) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរិតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរង តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម កែវ នាឬទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រភូខេត្ត ចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជន ខេត្តតៃនិញ ដើម្បីប្រារព្ធពិធីអបអសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ និងចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម ដែលប្រារព្ធធ្វើឡើងនៅទីរួមខេត្តតៃនិញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង ព្រៃវែង និងត្បួងឃ្មុំ ថ្នាក់ដឹកនាំខេត្ត ក្រុង […]
(កំពង់ចាម) មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ នេះ បានបន្តចុះអប់រំផ្សព្វផ្សាយនិងដាក់អាល់ប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងក្រុងកំពង់ចាម។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ដោយអនុវត្តតាមកាលណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដាអ ភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រុមការងារសុខាភិបាលខេត្តកំពង់ចាម បានបន្តចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ ។
កំពង់ចាម: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះ ពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជា គ្រឿងញៀន ល្បែងអនឡាញខុសច្បាប់ ចំពោះបញ្ហា ឬបទល្មើស ដែលកើតមាននៅតាមមូលដ្ឋាន រដ្ឋបាលឃុំ សង្កាត់ គឺត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍ និងរួសរាន់ដោះស្រាយឱ្យបានឆាប់រហ័ស។ ការថ្លែងបែបនេះក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ និងតស៊ូប្រឆាំងដាច់ខាត រាល់សកម្មភាពពីខាងក្រៅដែលប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បង្កអស្ថិរភាពក្នុងសង្គម ក្នុងចេតនាបំផ្លាញសន្តិភាព ស្ថិរភាពសង្គម និងបង្អាក់ដំណើរការនៃការរីកចម្រើនលូតលាស់របស់ប្រទេសជាតិយើងផងដែរ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ចខេត្តកំពង់ចាម […]
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តរួមគ្នាអនុវត្តផែនការយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពោលគឺត្រូវប្តេជ្ញាធ្វើយ៉ាងណាឱ្យល្បែងស៊ីសងមានការថមថយ នឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនៅក្នុងមូលដ្ឋាន។ ការថ្លែងបែបនេះក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត ការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យរួមគ្នាបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើសគ្រប់រូបភាព ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត ជាពិសេសត្រូវរួមគ្នាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅលើកកម្ពស់ ការចូលរួមរបស់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនានា ក្រុមក្មេងទំនើង នៅតាមមូលដ្ឋានផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រួមនឹងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលនៅគ្រប់មូលដ្ឋាន សុខាភិបាលក្នុងខេត្ត សំដៅលើក កម្ពស់ […]
(កំពង់ចាម) ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្ត ការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្លាំងប្រដាប់អាវុធ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរក្នុងឆ្នាំ ២០២៤ កន្លងទៅ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ខ្ញុំសូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, មន្ទីរ-អង្គភាពជុំវិញខេត្ត, រដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់, ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានសហការគ្នាបំពេញការងារជាច្រើននៅឆ្នាំ២០២៤ ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការខិតខំរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់សាធារណៈនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានយ៉ាងល្អប្រសើរ រួមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ទៅតាមកម្មវិធីនយោបាយគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធ, មន្ទីរ-អង្គភាពជុំវិញខេត្ត, រដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់ក្នុងកិច្ចខិតខំរួមគ្នាសម្រេចបានក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ក្នុងនោះស្នាដៃ និងសមិទ្ធផលដែលបានកើតចេញពីការខិតខំព្រមៗគ្នារបស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ជាពិសេសមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដែលនាំឱ្យសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ […]
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារ បន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។ ពិធីនោះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងអង្គការសង្គមស៊ីវិល ព្រមទាំងមន្ត្រីពាក់ព័ន្ធប្រមាណជិត១.០០០នាក់។ ក្នុងឱកាសនោះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត រួមនឹងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវសង្កត់ធ្ងន់លើ សកម្មភាព និងគោលដៅអាទិភាព ដែលបានដាក់ចេញក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចឱ្យបានដោយជោគជ័យ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងចក្ខុវិស័យរបស់ខេត្ត ក្នុងកំណើនសេដ្ឋកិច្ច ២៤៨២ដុល្លា ក្នុងឆ្នាំ២០២៥។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការងារអភិវឌ្ឍន៍ក្នុងឆ្នាំ […]
(កំពង់ចាម) ប្រជាពលរដ្ឋម្នាក់ នៅអាយុ២៨ឆ្នាំ នៅភូមិ២២ ឃីចំការអណ្តូង ស្រុកចំការលើ បានឆ្លងជំងឺផ្ដាសាយបក្សីបណ្ដាលឲ្យស្លាប់ បន្ទាប់ពី កើតជំងឺនេះមួយសប្តាហ៍ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥។ លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ បុរសម្នាក់ មានអាយុ ២៨ឆ្នាំ រស់ភូមិ២២ ឃុំចំការអណ្តូង នៅស្រុកចំការលើ មានជម្ងឺបន្ទាប់មកគាត់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ។ ក្នុងការសម្រាកព្យាបាលនោះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានធ្វើសំណាក រកឃើញថា បុរសនោះបានឆ្លងជំងឺផ្ដាសាយបក្សី ប៉ុន្តែដោយសារទុកជំងឺនេះមានសភាពធ្ងន់ធ្ងរ ធ្វើឱ្យគ្រូពេទ្យសង្គ្រោះលែងបាន ត្រូវបានបាត់បង់ជីវិត ក្រោយពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានមួយសប្តាហ៍ ។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ក្រោយពីករណីខាងលើកើតឡើង នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំបញ្ជាឲ្យមន្ទីរអង្គភាព […]
(កំពង់ចាម)៖ មន្ត្រីបសុពេទ្យខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានចុះចាក់វ៉ាក់សាំង ការពារជំងឺសត្វគោក្របី ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ។ មន្ត្រីពេទ្យសត្វបានន័យដឹងថា លោក ហ៊ួត ប៊ុនសា មន្រី្ដការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់សៀម បានសហការជាមួយមន្ត្រីការិយាល័យផលិតកម្មបសុព្យាបាលខេត្តកំពង់ចាម បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំវិហារធំ ស្រុកកំពង់សៀម ។
(កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឱ្យមន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត មានប្រធានការដើម្បីជួយដល់កសិករ ក៏ដូចជាឈ្មួញកណ្ដាលទិញស្រូវក្នុងខេត្ត ឲ្យចេះទុកដាក់ស្រូវអង្ករឲ្យបានល្អ ក្នុងកំឡុងពេលដែលស្រូវធ្លាក់ថ្លៃនេះ ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងទៀតថា បញ្ហាបង្ករបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ បច្ចុប្បន្នមានបញ្ហាប្រឈមតម្លៃទីផ្សារខ្លះៗ ដែលប្រជាពលរដ្ឋបានបង្កើនផលលើផ្ទៃដីជាង ៤ម៉ឺន ហិចតា ជាមួយគ្នានេះ ដំណាំរួមផ្សំបង្កបង្កើនផលបាន ជាង ១០ ម៉ឺនហិកតា ដែលបច្ចុប្បន្នកំពុងចាប់ផ្ដើមប្រមូលផល យកទៅលក់នៅទីផ្សារ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅចុងខែធ្នូ កសិផលលើទីផ្សារមានតម្លៃសមរម្យ ប៉ុន្តែចូលដល់ខែមករា ឆ្នាំ ២០២៥ នៅចុងសប្តាហ៍នេះ ឃើញថាតម្លៃស្រូវមានការធ្លាក់ចុះ ។ ទន្ទឹមនិងនោះឯកឧត្តម ក៏បាន ចាត់តាំងឲ្យអង្គភាពមន្ទីរកសិកម្ម ចុះសិក្សាតម្លៃជាក់ស្ដែង តាមរោងម៉ាស៊ីនកន្លែងទទួលទិញ និងអ្នកទិញនៅដើមទី ពីស្រែរបស់ប្រជាពលរដ្ឋ ដែលជាមធ្យម […]
្រឹកថៃ្ងព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។ កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ចំនួន ៥រួមមាន: ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី០២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ ២០២៤ និងលើកទិសដៅប្រចាំខែមករាឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងផែនការសកម្មភាពរយៈពេលបីខែ (មករា កុម្ភៈមីនា) ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។៥-បញ្ហាផ្សេងៗ៕