រដ្ឋបាលស្រុកបាធាយ ប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី និងការអនុវត្តថ្លៃសេវាពាក់ព័ន្ធផ្សេងៗ (កំំពង់ចាម) រដ្ឋបាលស្រុកបាធាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី និងការអនុវត្តថ្លៃសេវាពាក់ព័ន្ធផ្សេងៗ ។ កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកអភិបាលរង នៃគណៈអភិបាលស្រុកបាធាយ និងមានការអញ្ជើញចូលរួម ពីលោក ព្រាប វិច្ឆិកា អនុប្រធានមន្ទីរ លោកនាយករង នៃនាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ លោកលោកស្រី មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ ផងដែរ។
នារសៀលថ្ងៃថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជនស្ថិតនៅសាលាស្រុកបាធាយ ដែលមានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុក មេឃុំ មណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៥រូប។ឯកឧត្តមបានផ្ដល់អនុសាសន៍ត្រូវតែត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជនឱ្យកាន់តែមានប្រសិទ្ធភាព និងបានណែនាំឃុំអោយចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនទាំងអស់នៅមូលដ្ឋានស្រុក។
ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពី សៀវភៅណែរនាំការអភិវឌ្ឍសហគមន៍សំណង់លំនៅឋានបណ្ដុះអាសន្ន ក្រោមអធិបតីភាព ឯកឧត្តម គូ ជាលី អនុរដ្ឋលេខាធិការកហរសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមមកពី មន្ទីរផែនការរាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។
នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ ស្ដីពីការចូលរួមរបស់សហគមន៍ដើម្បីសុខភាពឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព និងការផ្លាស់ប្ដូរសំខាន់ៗនៅក្នុងគោលនយោបាយ ព្រមទាំងពិភាក្សាអំពីតួនាទីរបស់អ្នកពាក់ព័ន្ធក្នុងសហគមន៍ រួមមានគណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមមកពី រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ សរុប១១០រូប នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួម រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តសរុបចំនួន ៥២១រូប នៅសាលសន្និសិទសាលាខេត្ត។
នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាពស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥នេះ បានអញ្ជើញបើកមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសបើកមហាសន្និបាតនោះថា មហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម នាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់លោក លោកសី សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់កំពង់ចាម របស់យើង ក្នុងការបន្តនូវចីរភាពដល់សមាគមមួយដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួម ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ វិសហមជ្ឈការ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា មហាសន្និបាតអាណត្តិទី៤ នាពេលនេះ គឺជាឱកាសដែលសមាគម បង្ហាញនូវសមិទ្ធផលដែលខ្លួនសម្រេចបានក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង-ស្រុក, ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់នៅក្នុងខេត្តកំពង់ចាម។ […]
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៤ និងទិសដៅឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ឆ្នាំ២០២៤ កន្លងទៅ វិស័យកសិកម្មខេត្ត បានចូលរួមរក្សាតុល្យភាពស្បៀងសម្រាប់ខេត្តកំពង់ចាម លើសពីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាកសិករនៅក្នុងខេត្ត បានយ៉ាងបរិបូរណ៍ប៉ុណ្ណោះទេ គឺអាចនៅសល់បើគិតជាអង្ករសរុបប្រមាណ ២៣១.៨៥៤តោន ហើយបើគិតជា ស្រូវវិញគឺប្រមាណ ៣៦២.២៧២តោន សម្រាប់ធ្វើការនាំចេញទៀតផង។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព និងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស និងប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយនឹងយុទ្ធសាស្តមុតស្រួច និងប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ […]
នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានបានអញ្ជើញចូលរួមកម្មវិធីវេទិកាសាធារណៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រោមអធិបតីយភាព ឯកឧត្តម បណ្ឌិត លី ធុច ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួម លោកអភិបាលស្រុកបាធាយ អជ្ញាធរមូលដ្ឋានឃុំ និងបងប្អូនប្រជាពលរដ្ឋផងដែរ ។
(កំពង់ចាម)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបល្បែងផ្សងសំណាងនៅទូទាំងខេត្តកំពង់ចាម ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតី ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ។ ក្នុងកិច្ចប្រជុំពិភាក្សានោះ បើតាមអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានចាត់វិធានការចុះត្រួតពិនិត្យ និងបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយបានចាប់ផ្ដើមយុទ្ធនាការ ពីថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២៤ ស្រង់ស្ថិតិទីតាំងល្បែងនៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ និងដាក់វិធានការធ្វើកិច្ចសន្យា បញ្ឈប់ ល្បែងស៊ីសងគ្រប់ប្រភេទនៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៤ កន្លងទៅផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ទិសដៅបន្ត ក្រុមការងារនៅតែបន្តយ៉ាងសកម្មភាព ចុះតាមដាន ត្រួតពិនិត្យទីតាំងល្បែង ស៊ីសង […]