រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ការងាររដ្ឋបាល

លោក ចេង ហ៊ាង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានលើកឡើងថា ពលករគ្រប់រូប រាប់បញ្ចូលទាំងពលករទេសន្តរប្រវេសន៍ផងដែរ មានសិទ្ធិទទួលបានលក្ខខណ្ឌការងារសមរម្យ និងមានសិទ្ធិដាក់ពាក្យបណ្ដឹង ប្រសិនបើពួកគេ ទទួលរងការកេងប្រវ័ញ្ច ឬការរំលោភបំពាន។ លោកប្រធានមន្ទីរការងារបានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំ ស្តីពីយន្តការដោះស្រាយពាក្យបណ្តឹងរបស់ពលករទេសន្តរប្រវេសន៍ នាថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាព និង អង្គការដៃគូពាក់ពន្ធ័ជាច្រើននាក់ផងដែរ។ លោក ចេង ហ៊ាង បានមានប្រសាសន៍បន្តទៀតថា តាមគោលការណ៍ណែនាំស្តីពីការដោះស្រាយវិវាទនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ដំណោះស្រាយ និងភាពយុត្តិធម៌ឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងឆ្លើយតបចំពោះតម្រូវការយេនឌ័រដល់ពលករទេសន្តរប្រវេសន៍ ដោយផ្អែកតាមសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។ លោកប្រធានមន្ទីរ បន្តថា គោលការណ៍ ណែនាំនេះបញ្ជាក់ច្បាស់ផងដែរ អំពីសារសំខាន់ផ្តល់ការណែនាំដល់មន្ត្រីក្នុងការដោះស្រាយបណ្តឹងដើម្បីធានាឱ្យមានលទ្ធផល និងដំណោះស្រាយ ស្របតាមច្បាប់ស្តីពីការងារ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋានគតិយុត្ត ស្តីពីការងាររបស់ប្រទេសកម្ពុជា និងបទដ្ឋានការងារអន្តរជាតិនានា និង ពុំរឹតត្បិតលើការប្រើប្រាស់យន្តការដោះស្រាយបណ្តឹងតវ៉ាផ្សេងទៀតនោះឡើយ។

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម ស្នើរឲក្រុមការងារលេខាធិការដ្ធានពិនិត្យកែសម្រួលសៀវភៅណែនាំស្តីពីការផ្តល់ជ័យលាភី ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលរងខេត្ត បានស្នើសុំដូច្នេះ នាថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ក្រុមការងារលេខាធិការដ្ឋាន ការវាយតម្លៃ និងដាក់ពិន្ទុទៅលើការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គម របស់រដ្ឋបាល ឃុំ-សង្កាត់ទូទាំងខេត្តកំពង់ចាម ។ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមទៀតថាក្រុមការងារលេខាធិការដ្ឋានត្រូវសហការសម្របសម្រួលដល់ក្រុមការងារ ដោយធ្វើយ៉ាងណាដើម្បីឲ្យក្រុមការងារយើងមានសកម្មភាពមានការសហការគ្នាល្អ បង្កើតគំនិតច្នៃប្រឌិតផុសផុល ចូលរួមតាក់តែងសៀវភៅណែនាំពីការផ្តល់ជ័យលាភី ការ អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងសេវាសង្គម កាន់តែមានប្រសិទ្ធភាព ដែលអាច អោយឃុំ សង្កាត់ងាយស្រួលក្នុងការប្រមូលទិន្នន័យ និងត្រូវចូលរួមរៀបចំប្រតិទិនការងារឱ្យបានគ្រប់ជ្រុងជ្រោយ និងអនុវត្តការងារបានពេញលេញ ហើយសូមចូលរួមឱ្យបានគ្រប់ពេលរាល់កិច្ចប្រជុំរបស់ក្រុមការងារ ដោយមិនត្រូវផ្លាស់ប្តូរអ្នកផ្សេងឡើយ៕

(កំពង់ចាម) នៅរសៀលថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាព រម្យណីយដ្ឋានធម្មជាតិ បឹងធំ និងកោះទួលសំពៅស្ថិតក្នុងស្រុកព្រៃឈរ ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពដោយផ្ទាល់ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យមន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរមូលដ្ឋានសិក្សា រៀបចំកែច្នៃ រម្យណីយដ្ឋានធម្មជាតិបឹងធំ និងកោះទួលសំពៅ រួមនិងកោះលោកយាយពៅ ឲ្យក្លាយទៅជាកន្លែងកំសាន្តមួយគួរជាទីទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មកសម្រាកលម្ហែ កំសាន្ត និងការទទួលទានអាហារតាមបែបលក្ខណៈធម្មជាតិពិតៗ ដែលបងប្អូនប្រជាពលរដ្ឋយើង បានដាំដុះ និងនេសាទបានពីផ្ទៃបឹងដ៏ធំមួយនេះ។

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង ៥,០០០ ម៉ែត្រ និងសមិទ្ធផលនានា ក្នុងវត្តព្រះវិហារ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ។ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវក្រៅកៅស៊ូមួយខ្សែ ដែលមានប្រវែង ៥,៥០០ ម៉ែត្រ ដែលបានស្ថាបនារួចរាល់ជាស្ថាពរហើយ ពីទីប្រជុំជន ឃុំតាំងក្រសាំងភ្ជាប់ទៅវត្តភ្នំព្រះវិហារ និងភូមិក្រដាស<ក> ភូមិក្រដាស<ខ> ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ហើយដឹងទៀតថា ក្រៅពីការចុះពិនិត្យផ្លូវមួយខ្សែនោះ អាជ្ញាធរខេត្តក៏បានចុះពិនិត្យមើលផងដែរនៅសមទ្ធិផលនានាក្នុងវត្តភ្នំព្រះវិហារ ដើម្បីត្រៀមរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៥ ខាងមុខនេះ។

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព ការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាកសិករ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំតាំងក្រសាំង លើផ្ទៃដីប្រមាណជាង ៤០០០ ហិចតា គឺមានស្ថានភាពដំណើរការដាំដុះធម្មតា ដោយសារមានការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្របដំណាំស្រូវប្រាំងគ្រប់គ្រាន់ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ បន្ទាប់ពីបានប្រមូលផលស្រូវប្រាំងដំណាក់កាលទី ១ ប្រជាកសិករយើង កំពុងតែបន្តការបង្កបង្កើនផលស្រូវប្រាំងដំណាក់កាលទី ២ យោងទៅលើស្ថានភាពការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដោយអាជ្ញាធរខេត្ត និង អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ បានរៀបចំប្រព័ន្ធធារាសាស្ត្រ បូមទឹកពីទន្លេសាប ជាដំណាក់ ៗ រហូតមកដល់ភូមិសាស្ត្រក្នុងឃុំតាំងក្រសាំង ដើម្បីផ្គត់ផ្គង់ឲ្យប្រជាកសិករនៅក្នុងឃុំនេះ អាចបង្កបង្កើនផលបាន ៕

(កំពង់ចាម): នៅរសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ២០៥ លោក ឃន ប្រុស នាយរដ្ឋបាលខេត្តកំពង់ចាម បានបេីកកិច្ចប្រជុំស្ដីពីនីតវិធី នឹងគោលការណ៍សំខាន់ៗ នៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៥ ។កិច្ចប្រជុំនេះមានការចូលរួមពីពន្ធដាខេត្ត រតនាគានឹងអ្នកទទួលការដេញថ្លៃក្នុងខេត្តកំពង់ចាម។ ក្នុងឱកាសនេះដែរ លោក ឃន ប្រុស បានមានប្រសាសន៍ ចង់អោយបងប្អូន ទទួលគម្រោងអាជីវកម្មរបស់ឃុំ សង្កាត់ ត្រូវមានការច្បាស់លាស់ ហើយនឹងត្រឹមត្រូវទៅតាមវិធានការរបស់រដ្ឋបាលខេត្ត ហើយធ្វើទៅតាមវិតិវិធីអោយបានល្អក្នុងពេលដេញថ្លៃ ។ លោក ឃន ប្រុស សូមអោយអ្នកទទួលការរក្សាសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយទៅតាមការរៀបចំរបស់គណៈកម្មការលទ្ធកម្ម នៃការដេញថ្លៃ ហើយកុំបង្កភាពរញ៉េរញ៉ៃនៅក្នុងការដេញថ្លៃ បេីមានអ្នកទទួលការមួយណាដែលបង្កអោយមានភាពរញ៉េរញ៉ៃ មិនគោរព ប្រព្រឹត្តបំពានល្មើសនឹងការណែនាំនេះ រដ្ឋបាលខេត្ត នឹងចាប់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំស្ដីអំពីការគ្រប់គ្រងសំណល់រឹង និងសម្រាម និងបញ្ហាផ្សេងៗពាក់ព័ន្ធវិស័យបរិស្ថានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដាក់វិធានការដើម្បីឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក យកទៅអនុវត្តដើម្បីគ្រប់គ្រងសំណល់រឹង និងសំរាមទុកដាក់ឲ្យបានត្រឹមត្រូវ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីរក្សាបរិស្ថានស្អាតក្នុងក្រុងកំពង់ចាម ក៏ដូចតាមបណ្ដាស្រុកនានា មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តនៅវិធានការដូចខាងក្រោម ៖ ទី១ ៖ គឺវិធានការអប់រំផ្សព្វផ្សាយ ចាំបាច់ត្រូវបន្តធ្វើ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបោះបង់ការប្រើប្រាស់ថង់ប្លាស្ទិច ដើម្បីឲ្យពួកគាត់ចូលរួមទទួលយកភាពស្អាតទាំងអស់គ្នា។ រីឯគោលដៅអាទិភាព គឺចាប់ផ្ដើមពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ.ប្រជាពលរដ្ឋប្រើប្រាស់ដងផ្លូវ. រោងចក្រសហគ្រាសដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវ។ ទន្ទឹមនឹងនេះរោងចក្រសហគ្រាសក៏ត្រូវចូលរួមសហការ អប់រំណែនាំដល់កម្មករ កម្មការិនីរបស់ពួកគាត់ ហើយចំពោះរថយន្តដឹកកម្មករ កម្មការិនី ត្រូវឱ្យមានធុងដាក់សំរាមនៅលើរថយន្តនោះតែម្ដង។ ទី២ ៖ សម្រាប់អាជ្ញាធរដែនដី គឺមានតួនាទីសំខាន់ ក្នុងការដឹកនាំចាត់ចែងឲ្យមានសកម្មភាព ដើម្បីបំផុសដល់សហគមន៍ប្រជាពលរដ្ឋចូលរួម តាមរយៈយន្តការសិស្សសាលា យុវជនទាំងអស់ គឺឲ្យពួកគាត់ចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមសំអាតប្រមូលសំរាម […]

ឯកឧត្ដម ឡោ ចាន់លី អភិបាលរងខេត្ត អញ្ជើញជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីជ្រើសរើសកម្មករ កម្មការិនី ទៅបំរើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ។ ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកកោះសូទិន និងស្រុកស្រីសសន្ធរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីឲ្យមូលដ្ឋាននីមួយៗ ជាពិសេស មេឃុំ ចៅសង្កាត់ ទូទាំងខេត្តកំពង់ចាម ចុះ ប្រមូលទិន្នន័យ កម្លាំងពលកម្ម ដែលក្នុងនោះមាន កម្លាំងពលកម្មពេញវ័យ (១៨-៥០ឆ្នាំ) កម្លាំងពលកម្មមានការងារធ្វើ កម្លាំងពលកម្មមិនទាន់មានការងារធ្វើ ។ ទន្ទឹមនឹងនេះ ត្រូវផ្សព្វផ្សាយ ស្ដីពីការជ្រើសរើសកម្មករ កម្មការនី ទៅបំរើការ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀងផងដែរ។ ឯកឧត្ដមអភិបាលរងខេត្ត បានបន្តទៀតថា ក្រៅពីការទៅបម្រើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន […]

កំពង់ចាម ៖ ដើម្បីបញ្ជៀសការខ្វះទឹកស្រោចស្របស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្ថានីយ៍បូមទឹកបញ្ចូលប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដើម្បីមានលទ្ធភាពក្នុងការបញ្ជូនទឹកផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ស្រោចស្របដំណាំស្រូវរបស់ពួកគាត់បានគ្រប់គ្រាន់ក្នុងរដូវប្រាំងនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ហើយដឹងថា នៅស្ថានីយ៍បូមទឹកព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរនេះ មានម៉ូទ័របូមទឹកចំនួន ៧ គ្រឿង បូមបញ្ចូលប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋស្រោចស្របដំណាំស្រូវ លើផ្ទៃដីក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន ៧ឃុំ ដែលមានទំហំដីស្រែប្រមាណជា ជាង ៨,០០០ ហិចតា បន្ថែមពីលើនេះ ក៏មានឃុំមួយចំនួនទៀត របស់ខេត្តកណ្ដាល ក៏បានទទួលទឹក ពីប្រព័ន្ធធារាសាស្ត្រនេះ ទៅស្រោចស្របដំណាំរបស់ពួកគាត់ផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា ប៉ុន្តែថ្មីៗនេះ ម៉ូទ័របូមទឹកនៅស្ថានីយ៍ព្រៃពោធ៍ខូចអស់ ៥ គ្រឿង គឺដំណើរការបានតែ ២គ្រឿងប៉ុណ្ណោះជាហេតុធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅចុងដៃ ប្រឈមនិងការខ្វះទឹក ហើយប្រការនេះ មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម និងចុះមកធ្វើការជួសជុលម៉ូទ័រទាំង […]