រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

តំបន់ទេសចរណ៏

កំពង់ចាម, នាព្រឹកថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុង ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ឆ្នាំ២០២៤ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ស្ថិតនៅតំបន់បឹងធំ ឃុំមៀន ស្រុកព្រៃឈរ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៥.០០០នាក់។ ពិធីនេះប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ហើយជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។ ក្រសួងកសិកម្មរៀបចំ ទិវាមច្ឆជាតិ ១ […]

កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ នេះ រដ្ឋបាលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រងកំពង់ចាម និងមន្ទីរទេសចរណ៍ខេត្ត បានប្រារព្ធ ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ (ទីក្រុងស្អាតដើម្បី ទេសចរណ៍) ក្រោមវត្តមាន លោក គន់  សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នៅទីលាន សាធារណៈមុខ សាលាខេត្តកំពង់ចាម។ លោក គន់  សុភា អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថាទិវាជាតិទីក្រុងស្អាត ត្រូវបានធ្វើឡើងជា រៀងរាល់ឆ្នាំ ដើម្បីបំផុសនិងលើកទឹកចិត្ត ដល់បងប្អូនជនរួមជាតិទាំងអស់ជាពិសេស យុវជន ឲ្យយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់ភាពស្អាត ពណ៌បៃតង ដើម្បីទីក្រុងយើងក្លាយជាទីក្រុង ដែលមាន សោភ័ណភាព បរិស្ថានល្អ មានភាពទាក់ទាញគួរឱ្យចង់មកកម្សាន្ត និងស្នាក់នៅ សម្រាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើន នៃសេដ្ឋកិច្ចជាតិ។ រីឯ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងថាដោយមានការចង្អុល បង្ហាញពីថ្នាក់ដឹកនាំខេត្ត […]

សមាគមអាមីកា (AMICA) ស្ថិតនៅភូមិជើងគោក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចម្ងាយ ៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម ទល់មុខ សាលាបឋមសិក្សាភ្នំប្រុស បើធ្វើដំណើរពីក្រុងកំពង់ចាមមកបត់ឆ្វេងពីផ្លូវជាតិលេខ៧​ តាមផ្លូវលំ ប្រហែល១គីឡូម៉ែត្រ ហើយប្រសិនបើធ្វើដំណើរពីទីក្រុងភ្នំពេញមកដល់ទល់មុខសាលាបឋមសិក្សាភ្នំប្រុសបត់ស្តាំប្រហែល១គីឡូម៉ែត្រពីផ្លូវជាតិលេខ៧។ ប្រជាពលរដ្ឋនៅទីនោះប្រកបមុខរបរកសិកម្ម ៨២% ក្រៅពីធ្វើស្រែពួកគាត់មានមុខរបរបន្ទាប់បន្សំមួយទៀត គឺសិប្បកម្មដោយដៃមានដូចជា ត្បាញក្រមា ក្រមាសូត្រ វត្ថុអនុស្សាវរីយ៍ ធ្វើពីត្រឡោកដូង ស្លឹកត្នោត ឬស្សី និងគ្រាប់ធញ្ញជាតិជាដើម។

រមណីយដ្ឋាននាគខ្មៅ មានទីតាំងស្ថិតនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រមណីយដ្ឋាននេះ មានចម្ងាយ ៥៩គ.ម ពីក្រុងកំពង់ចាមដោយធ្វើដំណើរតាមផ្លូវរមណីយដ្ឋានភ្នំហាន់ជ័យហើយបន្តដំណើរតាមសាលាស្រុកស្ទឹងត្រង់ឆ្ពោះទៅរមណីយដ្ឋាននាគខ្មៅ ស្ថិតនៅភូមិបែកអន្លូង  យើងនឹងបានឃើញរមណីយដ្ឋាននោះជាពុំខាន។

រមណីយដ្ឋានទំនប់តាកុដមានទីតាំងស្ថិតនៅព្រំប្រទល់ខាងកើតជាប់ភូមិកេះ ឃុំមៀន  ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ តំបន់រមណីយដ្ឋាននេះមានចម្ងាយ  ៣២គ.មពីក្រុងកំពង់ចាម ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧A ទិសដៅពីខេត្តកំពង់ចាម ទៅរាជធានីភ្នំពេញ បត់ឆ្វេងដៃចូលតាមខ្លោងទ្វារវត្តមង្គលសត្ថារាមឃ្លោយ តាមផ្លូវលំប្រហែល ៦គ.ម ប្រសិនបើធ្វើដំណើរពីក្រុងភ្នំពេញមក យើងក៏អាចបត់ចូលខាងស្តាំដៃ ត្រង់ផ្លូវបំបែកផ្សារព្រៃទទឹងចម្ងាយប្រហែល ៥គ.ម នោះយើងនឹងទៅដល់តំបន់រមណីយដ្ឋានបានយ៉ាងស្រួល។ ទំនប់នេះត្រូវបានកកើតឡើងតាំងពីសម័យប៉ុលពត នៅចន្លោះឆ្នំា១៩៧៥ ដល់ឆ្នំា១៩៧៨ ជាអាងស្តុកទឹកដើម្បីបំរើឱ្យវិស័យកសិកម្មក្នុងរបបនោះ។

រមណីយដ្ឋានបឹងធំមានទីតាំងស្ថិតនៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រមណីយដ្ឋានបឹងធំមានចម្ងាយ ១៤គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ បើចូលតាមក្លោងទ្វារវត្តក្រឡា ស្រុកកំពង់សៀម ប្រសិនបើធ្វើដំណើរពីទីក្រុងភ្នំពេញមក យើងក៏អាចចូលទៅតាមក្លោងទ្វារវត្តសិក្ខារាមឃ្លោយ ដែលស្ថិតនៅខាងស្តាំដៃ ហើយបន្តដំណើរប្រហែលជា១០គីឡូម៉ែត្រពីក្លោងទ្វារវត្តសិក្ខារាមឃ្លោយ យើងនឹងអាចចូលទៅដល់ភូមិកំពង់សំណាញ ឃុំមៀន  ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រមណីយដ្ឋាននេះមានភាពទាក់ទាញបែបធម្មជាតិ សម្រាប់ទេសចរជាតិ និងអន្តរជាតិដែលមានបំណងចង់សម្រាកលំហែកាយ បន្ធូរអារម្មណ៍ពីការនឿយហត់ក្នុងការបំពេញការងារ។

កោះប៉ែន គឺជាកោះធំមួយនៅកណ្តាលទន្លេមេគង្គ ភាគខាងត្បូងក្រុងកំពង់ចាម​ វាមាន​ចម្ងាយប្រហែល ៣គ.មពីក្រុងកំពង់ចាម។  សណ្តូកខ្លួនជាច្រើនគីឡូម៉ែត្រនៅតាមដងទន្លេមេគង្គ កោះប៉ែនផ្តល់ជាភូមិកររបស់អ្នកស្រុករាប់រយគ្រួសារដែលកំពុងរស់នៅលើកោះ។ កោះប៉ែន គឺជាគោលដៅទេសចរណ៏បែបសហគមន៍ និងបានបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនតាមដងទន្លេ។  អ្នកស្រុកកោះប៉ែន រស់នៅដោយអាស្រ័យផលដំណាំលើទឹកដីកោះដ៏សម្បូរជីជាតិនេះ  ក្នុងនាមកសិករ ខ្លះជាអ្នកនេសាទ និងខ្លះប្រកបការងារសិប្បកម្មតាមប្រពៃណីពីដូនតា។ ដំណើរឆ្ពោះទៅកាន់ទឹកដីកោះប៉ែន អ្នកស្រុកត្រូវជិះទូកដរឆ្លងនៅរដូវទឹកឡើង  និងឆ្លងតាមស្ពានប្រដីសឫស្សីដ៏វែងអន្លាយកាត់ទន្លេមេគង្គនារដូវប្រាំង។  កោះប៉ែនមានទេសភាពស្រស់បំព្រងនាគ្រប់រដូវកាលមានឆ្នេរខ្សាច់ស្អាតល្អដែលធ្វើឲ្យភ្ញៀវទេសចរពេញចិត្តទៅកម្សាន្ត និងងូតទឹកលេងនៅលើឆ្នេរខ្សាច់នារដូវប្រាំង និងទទួលទានអាហារផងដែរ។

មណ្ឌលកីឡាហែលទឹកតេជោសែន ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានទំហំ ៦៥ម៉ែត្រ x ១២០ម៉ែត្រ ហើយមានអាងហែលទឹកចំនួន២ ដែលកសាង​តាម​ស្ដង់​ដារអន្ដរជាតិ​ គឺ​ទំហំ ២៥ ម៉ែត្រ​គុណ​នឹង ២៥ ម៉ែត្រ​ ជម្រៅ ៥ ម៉ែត្រ និង​មួយ​ទៀត ២៥ ម៉ែត្រ​​គុណ​នឹង ៥០ ម៉ែត្រ ជម្រៅ ២ ម៉ែត្រ។

ស្ពានគីហ្សូណាគឺជាទំព័រប្រវតិ្តសាស្រ្តថ្មីសម្រាប់ខេត្តកំពង់ចាម កសាងឆ្លងកាត់ទន្លេមេគង្គ ហើយគឺជាស្ពានទី១ដែលបានកសាងឆ្លងកាត់ទន្លេមេគង្គនៅក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ។ ស្ពាននេះមានប្រវែង១.៣៦០ម៉ែត្រ ទទឹង១២,២០ម៉ែត្រ និងកំពស់៣៥ម៉ែត្រ ។ ស្ពាននេះស្ថាបនាដោយប្រាក់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ដែលសរុបទឹកប្រាក់ចំនួន ៦.០៦០លានយេន នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៨ ហើយបញ្ចប់ និងបើកសម្ភោធឲ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ២០០១។

ប្រាសាទភ្នំជើងព្រៃ គឺជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ  ស្ថិតនៅភូមិគោករវៀង  ឃុំគោករវៀង ស្រុកជើងព្រៃ មានចម្ងាយ៥៥គ.ម ពីក្រុងកំពង់ចាម។  ភ្នំជើងព្រៃមានទីតាំងនៅខាងកើតផ្សារផ្អាវ ប្រមាណ ៣គ.ម ខាងជើងផ្លូវជាតិលេខ៦ ចម្ងាយ២.៣០០ម។