រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ថ្នាក់ក្រុង-ស្រុក

កំពង់ចាម៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចសហការ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគជូនថ្នាក់ដឹកនាំ និងមន្រ្ដីនៃអនុគណៈកម្មាធិការវិនិយោគខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្រោម អធិបតី ភាព ឯកឧត្តមហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាម ។

ស្រុកជេីងព្រៃ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជើងព្រៃ ប្រចាំខែឧសភា ឆ្នាំ២០២៤ ។ ក្នុងឱកាសក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងស្រុក, លោកនាយក នាយករងរដ្ឋបាលសាលាស្រុក,តំណាងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣,លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះ និងជំនាញជុំវិញស្រុក,លោក លោកស្រីមេឃុំ ស្មៀនឃុំ និងនាយប៉ុស្ដិ៍រដ្ឋបាលឃុំ ទាំង១០។

កំពង់ចាម៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ស្តីពីការដោះស្រាយវិវាទដីធ្លី ស្ថិតនៅភូមិកំពង់ចម្លង ឃុំមហាខ្ញូង ស្រុកកោះសូទិន នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

ស្រុកស្ទឹងត្រង់៖ សាលាអនុគណស្រុកស្ទឹងត្រង់ សហការជាមួយរដ្ឋបាលស្រុកស្ទឹងត្រង់ បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូតិ ត្រាស់ដឹង បរិនិព្វាន និងទិវាជាតិនៃការចងចាំ ក្រោមព្រះអធិបតីភាព ព្រះឧត្តមចរិយា ស៊ាង លាង ព្រះនាគសត្ថា បាឡាត់គណខេត្តកំពង់ចាម និងជាព្រះអនុគណស្រុកស្ទឹងត្រង់ លោក សុិន សុខុន ប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ មន្រ្តីរាជការសាលាស្រុកស្ទឹងត្រង់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ញាតិញោមពុទ្ធបរិស័ទ ចូលរួមយ៉ាងច្រើនកុះករនៅមុខសាលាស្រុកស្ទឹងត្រង់ នារសៀលថ្ងៃអង្គារ៍ ១៤ កើត ខែពិសាខ ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ ៕

បន្ទាប់ពីអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវនៅស្រុកបាធាយ នាព្រឹកថ្ងៃដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបន្តអញ្ជើញដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឬទ្ធីសែន បន្តចុះពិនិត្យវឌ្ឍនភាព ស្ពានបេតុងប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ ដែលសម្រេចការស្ថាបនា ១០០ភាគរយ ។

ស្រុកបាធាយ៖ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ ក្រុមការងារខេត្ត មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្ត្រី ឆាយ ឬទ្ធីសែន បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវរងការខូចខាត ដើម្បីសិក្សាលទ្ធភាពក្នុងការជួសជុលឡេីងវិញ ស្ថិតក្នុងឃុំ ចំនួន៤ រួមមាន: ឃុំផ្អាវ ឃុំជេីងព្រៃ ឃុំត្រប់ និងឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្រុងកំពង់ចាម៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សា ស៊ីថា អភិបាលរងខេត្ដ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំក្រុមការងារពិនិត្យ និងពិភាក្សាដោះស្រាយទៅលេីករណីប្ដឹងជំទាស់ ពីបទលួចធ្វើប្លង់កម្មសិទ្ធិដីចំការឪពុក ស្ថិតនៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ នៅសាលប្រជុំសាលាខេត្ដកំពង់ចាម ។

ស្រុកជេីងព្រៃ៖ នៅព្រឹកថ្ងៃច័ន្ទទី២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលស្រុកជើងព្រៃ បានរៀបចំប្រារព្វទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ នៅវត្តសុគន្ធារាម ហៅវត្តស្គន់ នៅស្រុកជើងព្រៃ​ ខេត្ដកំពង់ចាម ។

ស្រុកស្ទឹងត្រង់ ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ពិធី បុណ្យ ឆ្លង ឧបដ្ឋានសាលា និងសមិទ្ធផល នានា នៅវត្តរតនៈបុប្ផារាម (ហៅវត្ត៣៥) ដោយមានចូលរួមពីសំណាក់ លោក ប៉ូ រ៉ាវុធ អភិបាលរង នៃគណៈអភិបាលស្រុក តំណាង ខ្ពង់ខ្ពស់ លេាក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុក និងលោក ជំទាវ ហុង ប៊ុនធី អ្នក ឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត ។

ក្រុងកំពង់ចាម៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី សូហ្វាយអឺ ខេសុន ប្រធានកម្មវិធី ACCESS 2 បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយកម្មវិធីសហប្រតិបត្តិការ-កម្ពុជាដើម្បីការផ្តល់សេវា ប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ ហៅកាត់ថា (ACCESS 2) ធ្វើនៅសណ្ឋាគារ LBN ក្រុងកំពង់ចាម ។