នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួម រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តសរុបចំនួន ៥២១រូប នៅសាលសន្និសិទសាលាខេត្ត។
(កំពង់ចាម)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដោយប្រើប្រាស់សៀវភៅការ នូវអគារមួយខ្នង កំពស់២ជាន់ ទំហំ២៤ គុណ ១០ ម៉ែត្រ ស្មើនិង ១៤បន្ទប់ រួមជាមួយ សមិទ្ធិផលនានា ដែលជាអំណោយផ្តល់ជូនដោយក្រសួងមហាផ្ទៃ និងសប្បុរសជននានា នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា នៅសល់ពេលមិនយូរទៀតនោះទេ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនឹងខិតជិតមកដល់ ស្នើឲ្យអាជ្ញាធរខេត្ត អភិបាលក្រុង-ស្រុក ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម និងអធិការ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ពិសេស ជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅពេលពួកគាត់ធ្វើដំណើរត្រលប់មកលេងស្រុកកំណើត ធ្វើយ៉ាងណា កុំឲ្យមានការកក់ស្ទះ ហើយរួមគ្នាទប់ស្កាត់កុំឲ្យបងប្អូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ មានគ្រោះថ្នាក់ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមថា ចំពោះការ ការពារ […]
(កំពង់ចាម) ក្រុមការងារមន្ត្រីជំនាញនៃនាយកដ្ឋានជលសាស្ត្រ ក្រសួងធនធានទឹក និងអូតូនិយម រហូតមកដល់ថ្ងៃទី ២ ខែមេសាឆ្នាំ ២០២៥ នេះ បានចុះអនុវត្តការការពារច្រាំងទន្លេ សម្រេចបានប្រវែង ១២០ម៉ែត្រ ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។ បើតាមមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឲ្យដឹងថា សកម្មភាពក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារច្រាំងទន្លេនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះអនុវត្តការការពារច្រាំងទន្លេចាប់ផ្តើមពីថ្ងៃទី២៩ ខែមិនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ សម្រេចបានប្រវែង ១២០ម៉ែត្រ នៃប្រវែង៥០០ម៉ែត្រ ដោយប្រើបាវអស់ ៤២០បាវ ទូកបូមខ្សាច់ ៦៥ទូក ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ចេត្តកំពង់ចាម ។
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែមិនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និង លោកជំទាវ ញូង ចរិយា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍ សាខាខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា គិតមកដល់ពេលនេះ ជ័យជម្នះនៃការតស៊ូរបស់ស្ត្រីក្នុងការរំដោះខ្លួនចេញពីការរើសអើងនៅក្នុងសង្គមមានរយៈពេល ១១៤ឆ្នាំមកហើយ ដែលស្ទើរគ្រប់ប្រទេសនៅលើសកលលោកបានប្រារព្ធខួបអបអរសាទររំឭកឡើងវិញនូវជ័យជម្នះនេះ ការរំឭកអំពីការតស៊ូ និងជ័យជម្នះនេះ បានក្លាយទៅជា ” ទិវាអន្ដរជាតិនារី” នៅលើសកលលោក ដែលត្រូវបានកំណត់យកថ្ងៃ ៨មីនា ជាថ្ងៃរំឭកនៃការតស៊ូនេះ ហើយដែលប្រទេសកម្ពុជាយើងទម្លាប់ហៅថា “ទិវាសិទ្ធិនារី”។ ប៉ុន្តែទោះជាយ៉ាងណា ចាប់ពីក្រោយថ្ងៃរំដោះ៧មករា […]
(កំពង់ចាម)៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) នៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ កាចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តព្រៃវែង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណជា ៦០០ នាក់។ ជំនួសមុខឱ្យសមាជិក សមាជិកានៃកិច្ចប្រជុំទាំងមូល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលេខាធិការដ្ឋាន (គ.វ.អ) ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីផ្សព្វផ្សាយ ជូនដល់សាលារៀនគោលដៅដែលបានអនុវត្ត និងសាលារៀនគោលដៅដែលនឹងត្រូវជ្រើសរើសបន្ថែមក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ខេត្តកំពង់ចាម និងខេត្តព្រៃវែង អំពីអត្ថប្រយោជន៍ នៃវិធានការគន្លឹះរបស់គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) ធ្វើយ៉ាងណា ជំរុញការចូលរួមលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារៀនរដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ក្នុងគោលបំណងរួមគឺដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ឱ្យស្រតាមយុទ្ធសាស្ត្របញ្ចកោណដែលបានកំណត់យក “មនុស្ស” […]
លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ អញ្ជើញដឹកនាំសមាជិកា សាខាសមាគមនារីខេត្ត នាំយកអំណោយគ្រឿងបរិភោគ និងថវិកា ចែកជូនកុមារកំព្រា នៅមជ្ឈមណ្ឌលក្មេងកំព្រាខេត្តកំពង់ចាម និង កុមារ ពិការភ្នែក គ ថ្លង នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ក្រុងកំពង់កំពង់ចាម ។ នាឱកាសនោះ លោកជំទាវ ញូង ចរិយា ក៏បានផ្ដាំផ្ញើដល់សិស្ស ជាកុមារពិកាភ្នែក គ ថ្លង់ និងកុមារកំព្រាទាំងអស់ ឲ្យចេះថែរក្សាសុខភាពរបស់ខ្លួន និងខិតខំរៀនសូត្រឲ្យបានពូកែ ក្នុងកម្រិត នៃការបណ្ដុះបណ្ដាលចំណេះដឹងទូទៅ ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សា ទៅថ្នាក់ឧត្តមសិក្សាបន្តទៀត ដើម្បីកសាងអនាគតរបស់ខ្លួន ឲ្យមានភាពប្រសើរឡើង។ សូមបញ្ជាក់ថា អំណោយដែលលោកជំទាវ និងសមាជិកានាំយកមកចែកជូនទាំងពីរសាលា នាឱកាសនោះ សរុបរួមមាន ៖ អង្ករ ២០០គីឡូក្រាម មី ២កេសធំ ទឹកសុទ្ធ ១០កេស […]
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងការបង្កើតកម្មវិធី ដើម្បីបង្ករការសប្បាយរីករាយជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានច្រើនកុះករ ដូចឆ្នាំកន្លងទៅ ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងក្នុងអង្គប្រជុំនោះថា កាលពី ពិធីបុណ្យចូលឆ្នាំកន្លងទៅនេះ សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត ជាង ៥លាន ដងនាក់ ជាពិសេសនៅថ្ងៃចូលឆ្នាំចុងក្រោយ គឺមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី កម្សាន្តសប្បាយនៅខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា ជាបទពិសោធន៍ ក្នុងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនាឆ្នាំកន្លងទៅ គឺអាជ្ញាធរខេត្តកំពង់ចាម បានរៀបចំថែរក្សាសុខ សុវត្ថិភាពជូនភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ ពោលគឺទាំងការសម្រួលចរាចរមិនឲ្យកកស្ទះ និងមិនមានជម្លោះប៉ះទង្គិចគ្នា ជាពិសេស ការកំសាន្តដោយលាបម្សៅ ចាក់ទឹក ក្តី គឺពួកគាត់លេងដោយចេះឲ្យតម្លៃគ្នាទៅវិញទៅមក ដោយមានការយោគយល់អធ្យាស្រ័យគ្នា ប្រកបដោយភាពថ្លៃថ្នូរ និងសប្បាយរីករាយទាំងអស់គ្នា ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ដើម្បីរក្សា ការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តឲ្យបានច្រើនកុះករបន្តទៀត ក្នុងខេត្តកំពង់ចាម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ […]
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមល ឯកឧត្តម អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញចូលរួម បើកជុំរំ យុវជនក្រោមប្រធានបទ ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការបោះជុំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារបោះជុំរំនេះធ្វើឱ្យយុវជន អភិវឌ្ឍជំនាញទន់របស់ខ្លួន ដោយឱ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាព។ ម្យ៉ាងទៀតការបោះជុំរំយុវជនជាការងារ បង្កលក្ខណៈឱ្យយុវជនស្គាល់ភូមិសាស្ត្រ តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែលគណៈកម្មការរៀបចំកម្មវិធីជំរំបានគ្រោងទុក។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការបោះជុំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួលខុសត្រូវតាមឋានានុក្រម ដូចជាប្រធាន អនុប្រធានក្រុម និងប្រធាន […]
ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម បានណែនាំដល់ម្ចាស់អាជីវកម្មម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនីជួលសម្រាប់កុមារជិះលេងកំសាន្តនៅតាមទីសាធារណៈ ចំនួន ៤ចំណុចដើម្បី រក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅទីសាធារណៈ។ ថ្លែងយ៉ាងដូច្នេះ នាឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ សម្រេចលើការស្នើសុំសេវា ស្នើសុំបើកថ្មី អាជ្ញាប័ណ្ណទេសចរណ៍ អាជីវកម្មជួលម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនី សម្រាប់កុមារ ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តម ស្រី សុភ័ក្ត្រ មានប្រសាសន៍បន្តថា ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅទីសាធារណៈ សូមម្ចាស់ អាជីវកម្មម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនីជួលសម្រាប់កុមារ គោរពឲ្យបាននូលលក្ខខណ្ឌ ៤ចំនុចដូចខាងក្រោម៖១. ត្រូវបំពេញបន្ថែមនូវលក្ខខណ្ឌឲ្យស្របនឹងច្បាប់ ដោយចេញប័ណ្ណបណ្តោះអាសន្នអនុញ្ញាតឲ្យប្រើទីតាំងសា ធារណៈតាមការរៀបចំរបស់អាជ្ញាធរក្រុង/សង្កាត់ ប៉ុន្តែនៅថ្ងៃអនាគតម្ចាស់អាជីវកម្មត្រូវមានទីតាំងដោយខ្លួនឯង។ ចំពោះទីតាំងសាធារណរបស់រដ្ឋ គឺរដ្ឋមានសិទ្ធដកហូតត្រឡប់មកវិញតាមការចាំបាច់។២. ត្រូវបានកំណត់ចំនួនម៉ូតូ រថយន្តអគ្គិសនី តាមការព្រមព្រៀងគ្នាជាមុន៣. ត្រូវចូលរួមពង្រឹងការងារសុវត្ថិភាព និងសណ្តាប់ធ្នាប់ ដូចជាតម្រូវអោយមានមួកសុវត្ថិភាពជូនអតិថិជន, ត្រូវមាន ការគ្រប់គ្រងមិនឲ្យជិះប្រសេចប្រសាច […]