រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ថ្នាក់ឃុំ-សង្កាត់

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមចូលរួម កម្មវិធី ប្រកាសដាក់ឳ្យប្រើប្រាស់ជាផ្លូវការ “ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាននិងវាយតម្លៃយុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨” ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនរវានុវត្តន៍ និងជាប្រធាន គ.ស.អ.ស.ក. ដោយមានការចូលរួម ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អង្គការដៃគូរពាក់ព័ន្ធ ជាច្រើនរូប នៅសាលប្រជុំ សណ្ឋាគារសាន់អេនម៉ូន រាជធានីភ្នំពេញ។

នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួម រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តសរុបចំនួន ៥២១រូប នៅសាលសន្និសិទសាលាខេត្ត។

នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យវឌ្ឍនភាពនៃការកែលម្អគុណភាពសេវាមណ្ឌលសុខភាព និងការងារជម្រុញបង្កើនការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាពស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

(កំពង់ចាម) មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាមនៅថ្ងៃទី ១៧ កុម្ភ: ឆ្នាំ២០២៥ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទល្មើសជលផល ក្នុងភូមិសាស្ត្រស្រុកបាធាយ ។ មន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ជាលទ្ធផលបង្ក្រាបបានបទល្មើសជលផលចំនួន ០១ករណី នៅចំណុចតាមដងទន្លេសាប ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ និងបានរុះរើសម្រាស់ទំហំ ១៥ម៉ែត្រx១៥ម៉ែត្រ ចំនួន ០១កន្លែង និងបានធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើនេសាទដោយដាក់សម្រាស់តទៅទៀត។ មន្ត្រីដដែលបានបន្ថែមថា ចំពោះ ផ្នែកវារីវប្បកម្ម បានសម្របសម្រួលជាមួយក្រុមការងារអង្គការយូរីដូ (HURREDO) បានចុះតាមដានកសិករចិញ្ចឹមត្រីក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារ និងការអនុវត្តវារីវប្បកម្មល្អ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ និងភូមិព្រែកយួន ឃុំគៀនជ្រៃ ស្រុកកំពង់សៀមចំនួន ១០គ្រួសារផងដែរ ៕

(កំពង់ចាម) ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានចុះថែទាំផ្លូវមួយចំនួនក្នុងស្រុកកំពង់សៀម ដើម្បីសម្រួលប្រការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ បើតាមមន្ត្រី នៃមន្ទីរសាធារណការបានឲ្យដឹងថា ក្នុងការចុះថែទាំផ្លូវនេះ ក្រុមទី១ បានកាយពង្រីក ចាក់ដី(ស) និងកៀរកិនបង្ហាប់ធ្វើគ្រឹះ លើផ្លូវខេត្តលេខ ២៧៩ ចន្លោះ គ.ម១៥+៦១៣ ដល់គ.ម១៨+៣២១ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ។

(កំពង់ចាម) ម្ចាស់សំណង់មួយកន្លែង ដែលបានសាងសង់លើដីសាធារណៈរបស់រដ្ឋ (ដីព្រែក) មកដល់ថ្ងៃ ១៣ ខែកុម្ភៈឆ្នាំ ២០២៥ នេះ ម្ចាស់សំណង់នោះបានអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្រុកសេរីសន្ធរ នឹងបានធ្វើការរុះរើចេញជាស្ថាពរហើយ។ បើតាមអភិបាលស្រុកស្រីសន្ធរ លោក ប៊ិន ឡាដា បានឲ្យដឹងថា ក្រោយពេលទទួលបានសេចក្តីជូនដំណឹង របស់អាជ្ញាធរស្រុកស្រីសន្ធរ ម្ចាស់សំណង់ដែលបានសាងសង់លើដីសាធារណៈ(ដីព្រែក) ឈ្មោះ មាន្ទ រិទ្ធី បានអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកស្រីសន្ធរ ដោយបានរុះរើ និងវាយកម្ទេចសំណង់នោះចេញដោយខ្លួនឯង នូវសំណង់ជើងតាងសសរបេតុង ដែលបានចាក់បណ្តុះឡើង និងបង្គោលរបងបេតុង ក្នុងដីសាធារណៈ(ដីព្រែក) ស្ថិតនៅភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

(កំពង់ចាម): នៅរសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ២០៥ លោក ឃន ប្រុស នាយរដ្ឋបាលខេត្តកំពង់ចាម បានបេីកកិច្ចប្រជុំស្ដីពីនីតវិធី នឹងគោលការណ៍សំខាន់ៗ នៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៥ ។កិច្ចប្រជុំនេះមានការចូលរួមពីពន្ធដាខេត្ត រតនាគានឹងអ្នកទទួលការដេញថ្លៃក្នុងខេត្តកំពង់ចាម។ ក្នុងឱកាសនេះដែរ លោក ឃន ប្រុស បានមានប្រសាសន៍ ចង់អោយបងប្អូន ទទួលគម្រោងអាជីវកម្មរបស់ឃុំ សង្កាត់ ត្រូវមានការច្បាស់លាស់ ហើយនឹងត្រឹមត្រូវទៅតាមវិធានការរបស់រដ្ឋបាលខេត្ត ហើយធ្វើទៅតាមវិតិវិធីអោយបានល្អក្នុងពេលដេញថ្លៃ ។ លោក ឃន ប្រុស សូមអោយអ្នកទទួលការរក្សាសណ្ដាប់ធ្នាប់ នឹងរបៀបរៀបរយទៅតាមការរៀបចំរបស់គណៈកម្មការលទ្ធកម្ម នៃការដេញថ្លៃ ហើយកុំបង្កភាពរញ៉េរញ៉ៃនៅក្នុងការដេញថ្លៃ បេីមានអ្នកទទួលការមួយណាដែលបង្កអោយមានភាពរញ៉េរញ៉ៃ មិនគោរព ប្រព្រឹត្តបំពានល្មើសនឹងការណែនាំនេះ រដ្ឋបាលខេត្ត នឹងចាប់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ត្រៀមសម្រាបសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំ ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ ។

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងបើកកិច្ចប្រជុំ សម្រួញឲ្យសេវាករ ពន្លឿនការងារ ដោះស្រាយឲ្យបានឆាប់រហ័ស ក្នុងការផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋប្រើ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ។ បើតាម លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរបានឲ្យដឹងថា សេវាករដល់ទទួលបានអាជ្ញាប័ណ្ណក្នុងការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងឃុំព្រែកដំបូកនេះ គឺចាប់តាំងពីឆ្នាំ ២០១២ មកម៉្លេះ ហើយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់បានកើតឡើង នៅឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន។ លោកអភិបាលស្រុក បានបញ្ជាក់ថា នៅក្នុងកំឡុងពេលមានបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនេះ គឺប្រជាពលរដ្ឋបានប្រើប្រាស់ ទឹកមិនស្អាត ទឹកមានកករ និងប្រើទឹកមិនគ្រប់គ្រាន់ ឬមានពេលខ្លះ ដាច់ទឹករយៈពេលយូរថ្ងៃថែមទៀតផង។ ពាក់ព័ន្ធនឹងករណីខាងលើនេះ បន្ទាប់ពីទទួលបានការរាយការណ៍ពីអភិបាលស្រុកស្រីសន្ធរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យសេវាករ ធ្វើយ៉ាងណាពន្លឿនការងាររបស់ខ្លួន ដើម្បីផ្គត់ផ្គង់ទឹកស្អាតឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងដែនរបស់ខ្លួន យ៉ាងយូរបំផុត រយៈពេល៣ខែទៀតប៉ុណ្ណោះ ។

ឯកឧត្តម ខ្លូត ចិន្តា ជំរុញដល់រដ្ឋបាលឃុំ-សង្កាត់ ខិតខំក្នុងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានជូនដល់ប្រជាពលរដ្ឋ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម ជំរុញដល់រដ្ឋបាលឃុំ-សង្កាត់ខិតខំលើក កម្ពស់ កែលម្អសកម្មភាពអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានជូនដល់ប្រជាពលរដ្ឋជាពិសេសសម្រាប់ជនងាយរងគ្រោះ ដូចជាស្ត្រី កុមារ មនុស្សចាស់ ជនក្រីក្រ ជនមានពិការភាព នៅមូលដ្ឋានរបស់ខ្លួន ។ ឯកឧត្តមអភិបាលរងខេត្ត មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន ការវាយតម្លៃ និងដាក់ពិន្ទុទៅលើការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និងសេវាសង្គមនៅតាមឃុំ-សង្កាត់ទូទាំងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាល តំណាងកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត។ ឯកឧត្តម បានបញ្ជាក់ថា ការលើក កម្ពស់ កែលម្អសកម្មភាពអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋ ពិជាមានសារៈសំខាន់ សំដៅកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ […]