ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីទៅចូលរួមកាត់វិញ្ញាសារ នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលមានសិស្សានុសិស្ស សរុបចំនួន ៥០០នាក់ ស្មើនឹង ២០បន្ទប់។
ក្រុងកំពង់ចាម ៖នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៧:០០នាទី ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាឆ្នាំសិក្សា២០២៣-២០២៤ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ដែលមានបេក្ខជនប្រឡងចំនួន៨២៥នាក់ ស្រី៤៧៤នាក់ ស្មើនឹង៣៣បន្ទប់ ។
គ្រូបង្គោលខេត្ត ចំនួន ៦ ទទួលបានការបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ២៧ ខែ កញ្ញា ២០២៤ មូលនិធិជាតិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាល ខេត្តស្វាយរៀង ។ វគ្គនេះ មានការអញ្ជើញចូលរួម […]
នៅព្រឹក ថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០២៤ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាម បានចាត់តាំង ក្រុមការងារជំនាញមន្ទីរ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយ សារាចរណែនាំស្ពីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា ទូកចម្លងដឹកអ្នកដំណើរមានចំនួន ១១ ចំនុច និងចុះត្រួតពិនិត្យការចុះបញ្ជីនាវា ការត្រួួតពិនិត្យលក្ខណៈបច្ចេកទេសនាវានិងលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក ស្ថិតនៅ ស្រុកស្ទឹងត្រង់ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។
ស្រុកកំពង់សៀម ៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ លោក ទុនណេត អភិបាល នៃគណអភិបាលស្រុកកំពង់សៀម បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងលេីខ្នងទំនប់ជ្រោយចេក និងពិនិត្យសភាពទឹកទ្បេីងផងដែរ។
កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ជាអនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តចំនួន៤ ក្នុងឃុំចំនួន២ រួមមាន វត្តសំរិទ្ធជ័យ ហៅវត្តខ្នារ វត្តជយោរាម ហៅវត្តស្តើងជ័យ ឃុំស្តើងជ័យ វត្តឧទុម្ពរ ហៅវត្តទំពរ និងវត្តពោធិរតនារាម ហៅវត្តស្អាង ស្ថិតក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។ ស្ថិតនៅក្នុងបរិយាកាសប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី៧ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរនាឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ធិត បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក […]
ស្រុកជើងព្រៃ៖នារសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ីម គង់ អភិបាលនៃគណ:អភិបាលស្រុក ជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។ កិច្ចប្រជុំនេះដោយមានការចូលរួមពីសំណាក់ អភិបាលរងស្រុក នាយករដ្ឋបាល , លោក លោកស្រីនាយករងរដ្ឋបាល , លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី , លោក លោកស្រីប្រធានការិយាល័យ អង្គភាព ចំណុះ និងជំនាញជុំវិញស្រុក លោក លោកស្រីមេឃុំ លោក លោកស្រីស្មៀនឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល លោក លោកស្រីនាយកវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងប្រធានមណ្ឌលសុខភាព ទាំង៧ ក្នុងស្រុកជើងព្រៃផងដែរ។
កំពង់ចាម,នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ជឹម លាភី អភិបាលរងតំណាងលោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុង អញ្ជើញដឹកនាំ លោក លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំង៤ ចូលរួមកិច្ចប្រជុំត្រៀមកិច្ចសហការអន្តរាគមន៍ស្បៀង គ្រាប់ពូជដំណាំក្នុងករណីមានតម្រូវការចាំបាច់ជួយដល់ប្រជាពលរដ្ឋ ឬកសិកររងគ្រោះ ឬខូចខាតដំណាំដោយសារទឹកជំនន់ តាមប្រព័ន្ធហ្សូម ។នៅសាលាក្រុងកំពង់ចាម វេលាម៉ោង ១៤:០០នាទីរសៀល។
ស្រុកកោះសូទិន ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក យី វណ្ណៈ អភិបាលនៃគណអភិបាលស្រុកកោះសូទិន ដឹកនាំ កម្លាំងអធិការនគរបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងពីអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន,ប្រជាការពារ និងប្រជាពលរដ្ឋ ជួយរុះរើល និងជញ្ជូនសម្ភារៈផ្ទះចំនួន០២ខ្នង នៅភូមិទី ឃុំកោះសូទិន ស្រុកកោះសូទិន ដែលប្រឈមរងគ្រោះ ចំងាយប្រវែង ៥០ ម៉ែត្រពីច្រាំងផ្លាស់ទៅទីតាំងដីរបស់បងបង្កើតបណ្ដោះអាសន្ន។
កំពង់ចាម, នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ទីរ/អង្គភាពជំនាញ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកំពុងហក់ឡើងយ៉ាងគំហុក ស្ថិតនៅចំណុច “ព្រែកតាឃ្លោក ” ក្នុងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន និងបានដាក់ចេញជាវិធានការបន្ទាន់ ដល់អាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីសម្រួលការធ្វើចរាចរទៅមករបស់ ប្រជាពលរដ្ឋ ប្រកបដោយសុខសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។ គូរបញ្ជាក់ថា គិតត្រឹមម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី19-09-24 ទឹកទន្លេមេគង្គកំពង់ចាមមានកំពស់ 12.96m ខណៈកម្រិតប្រុងប្រយ័ត្នកំពស់ទឹក 15.20m។ ក្នុងនោះទឹកចូលព្រែកបានចំនួន: 27/41ព្រែក។ ទឹកចូលព្រែកតាមបណ្តាស្រុក:1-ស្រុកស្ទឹងត្រង់: 5/5ព្រែក2-ស្រុកកំពង់សៀម: 5/11ព្រែក3-ស្រុកកងមាស: 8/13ព្រែក4-ស្រុកកោះសូទិន: 5/5ព្រែក5-ស្រុកស្រីសន្ធរ: 4/7ព្រែក។