រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

រដ្ឋបាលឃុំ-សង្កាត់

ស្រុកចំការលើ,នៅរសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្កំពង់ចាម តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្កំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើក-បិទ សិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) នៅរដ្ឋបាលស្រុកចំការលើ ។ ក្នុងឪកាសនោះដែលដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ការិយាល័យចំណុះរដ្ឋបាលស្រុក អង្គការសង្គមស៊ីវិល តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មេឃុំ ស្មៀនឃុំ គ្រប់ឃុំ សរុបអ្នកចូលរួមចំនួន១២៦នាក់  ស្រី៣៦នាក់ ។   +ជាលទ្ធផលនៃអង្គសិក្ខាសាលាសមាហរណកម្ម ដែលមានតាមបណ្តាលរដ្ឋបាលឃុំ រដ្ឋបាលស្រុក មានចំនួន៩៥គម្រោង ក្នុងនោះមានការគាំទ្របានចំនួន៤៥គ្រោង ។

ស្រុកចំការលើ​ ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម​ ខៀវ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជយោ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ ក្នុងភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកចំការលើ លោក សុះ ម៉ាត់ ប្រធានក្រុមប្រឹក្សាឃុំជយោ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជយោ និងមានការអញ្ជើញចូលរួមពីលោកលោកស្រីក្រុមការងារស្រុកចុះជួយឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ និងប្រជាពលរដ្ឋអញ្ជើញមកពីភូមិស្ពឺ”ក” និងភូមិអកមោក។ ឯកឧត្ដម​បានជម្រាបជូនអង្គពិធី អំពីអត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោដែលបានបើកពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់វិសេសវិសាលរបស់ប្រជាជាតិខ្មែរ។ ឯកឧត្ដម​ បានជម្រាបជូនប្រជាពលរដ្ឋផងដែរឲ្យលោកបានជ្រាបនិងយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ឯកឧត្ដម​ បានសូមថ្លែងការកោតសរសើរចំពោះក្រុមការងារទាំងអស់ ក្រុមការងារថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំជយោ មេភូមិ អនុភូមិ សមាជិកភូមិ ទាំង៧ភូមិ […]

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម បេីកវេទិកាសាធារណៈ នៅសង្កាត់សំបួរមាស កំពង់ចាម, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ជា ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម អញ្ជើញបេីកវេទិកាសាធារណៈ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការនានារបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែល បានធ្វើឡើងនាព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅក្នុងបរិវេណវត្ត ខេមវ័ន្ត (បឹងស្នាយ) ក្រុងកំពង់ចាម ។ ក្នុងអង្គវេទិកានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំការឆ្លើយតបចំពោះសំណើរ សំណូមពរ និងក្តីកង្វល់ ចំនួន២១ និងបានធ្វើការដោះស្រាយជូនទាំងស្រុងផងដែរ។

ស្រុកបាធាយ៖ នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយលោកនាយកសាខា លោកប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់- ស្រាល សរុប ១១ គ្រួសារ រស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមានដូចជា ៖ ពលរដ្ឋរងគ្រោះ កម្រិតធ្ងន់ទាំង ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ថវិកា ៤០០,០០០ រៀល ។ ដោយឡែក ពលរដ្ឋរងផលប៉ះពាលកម្រិតស្រាល ក្នុង ១គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល ៕

ស្រុកព្រៃឈរ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងលោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ អង្គភាពចំណុះ និងជុំវិញ លោកមេឃុំ កម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមគោរពវិញ្ញាណក្ខន្ធដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា នៅទីទួលត្រពាំងល្វា ស្ថិតក្នុងភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នារសៀលថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួមជាមួយឯកឧត្តម យូ ស៊ុនឡុង ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ និងអញ្ជើញចុះពិនិត្យទីតាំងដើម្បីរៀបចំប្រារព្វពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការនីរោងចក្រ ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រាជធានី ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៣ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្តកំពង់ចាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការដាក់លេខកូដនាមភូមិសាស្ត្រនិងការប្រើប្រាស់នៅកម្ពុជាក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី អង្គរូបនីយកម្មនិងសំណង់។

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១២,០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណមជ្ឈមណ្ឌលយៀកថៃ ក្រុងកំពង់ចាម ។