រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

សកម្មភាព

នៅព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។ កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ ចំនួន៥ រួមមាន÷ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៥ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែ តុលានិងលើកទិសដៅប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាល ខេត្តកំពង់ចាម។ ៥-បញ្ហាផ្សេងៗ៕

នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា 2024 ស្ថិត​នៅសកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម មានសមាជិកចូលរួមសរុបចំនួន១៧០នាក់។​ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា សាកលវិទ្យាល័យ/គ្រឹះស្ថាន អប់រំជាដៃគូ សមាជិកសមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សិស្សានុសិស្ស និង យុវជន អ្នកដែលចង់ក្លាយជាសហគ្រិន និងមានបំណងចង់ក្លាយជាសហគ្រិនភាពនាថ្ងៃអនាគត ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីដែលជួយ បង្កើត ការងារបន្ថែម បង្កើនសមត្ថភាព ជម្រុញល្បឿននៃការច្នៃប្រឌិត និងពង្រឹង មុខរបររបស់ខ្លួននាពេលអនាគត និងកំណើនសេដ្ឋកិច្ចក្នុងប្រទេស។

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់កុំព្យូទ័រយួរដៃ និងថវិកាមួយចំនួន ដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន ២៧នាក់ និងឧបត្ថម្ភគាំទ្រដល់សិស្ស មានពិការភាព នៃវិទ្យាល័យអប់រំពិសេស ដែលជាប់បាក់ឌុបចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម ដើម្បីលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត រហូតទទួលបានជោគជ័យ ដែលពិធីនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា នេះជាការទឹកចិត្ត របស់ឯកឧត្តមផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលជួបសំណេះសំណាលទៀតផង នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតា បិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា […]

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ របស់ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូន ប្រជាកសិករ ចំនួន ៨០៦គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ក្នុងស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចែកជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវ OM5451នេះ គឺសម្រាប់ស្ដារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះនាពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មិនប្រកាន់ចំពោះរដូវ កាល និងមានរយៈពេលខ្លី ដែលអាចទទួលបានទិន្នផលខ្ពស់ទៀតផង ដូច្នេះនៅពេលដែលបងប្អូន ទទួលបានពូជស្រូវនេះហើយ សូមយកទៅដាំដុះឱ្យបានទាន់ពេលវេលា ដើម្បីស្តារជីវភាពគ្រួសារ […]

នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងសម្របសម្រួលដឹកនាំក្រុមកីឡាករ គណៈកម្មការទូក ង របស់រដ្ឋបាលខេត្ដកំពង់ចាម ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប​ សំពះព្រះខែ នឹងអកអំបុក នៅរាជធានីភ្នំពេញនាពេលខាងមុខ កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលាខេត្ដកំពង់ចាម ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍ ១កន្លែងដល់យុវតី គឹម​ យ៉េកហ៊ាង ដែលប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A ហើយមានជីវភាពខ្វះខាត ឃុំសូភាស ស្រុកស្ទឹងត្រង់។ ក្នុងចំណោមបេក្ខជនជាង២ពាន់នាក់ដែលប្រឡងជាន់និទ្ទេស A ក៏មានយុវតី គឹម​ យ៉េកហ៊ាង ម្នាក់ដែរ ប៉ុន្តែដោយសារជីវភាពខ្វះខាតខ្លាំង ទើបនាងមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលជារឿងគួរឲ្យសោកស្ដាយសម្រាប់នាងនិងគ្រួសារ។ បន្ទាប់ពីឃើញព័ត៌មាននៅលើបណ្ដាញសង្គម នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ និង ឯកឧត្តមអភិបាលខេត្ត អ៊ុន ចាន់ដា ក៏បានចុះទៅមើលស្ថានភាពពិតដល់ផ្ទះរបស់យុវតី គឹម​ យ៉េកហ៊ាង និងបានជួបសំណេះសំណាល និងលើកទឹកចិត្តដល់​យ៉េកហ៊ាងឲ្យតាំងចិត្តបន្តការសិក្សាទៅមុខទៀត ពិសេសថ្នាក់ដឹកនាំទាំងពីរបានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍១កន្លែងដល់យុវតី គឹម​ យ៉េកហ៊ាង ដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

កំពង់ចាម៖ ដើម្បីរក្សាតម្លាភាពរវាងក្រុមអាជីវករ អ្នកលក់ដូរទំនិញ ជាមួយនឹងប្រជាពលរដ្ឋដែលជាអ្នកទិញទំនិញផ្សេងៗឱ្យជៀសផុតពីការបន្លំភ្នែកជញ្ជីង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកំពង់ចាម ដឹកនាំដោយលោក ពូន រុន ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម សហការនឹងអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធបានចុះបំពាក់ជញ្ជីងគំរូចំនួន ៣ទីតាំងផ្សេងគ្នា ក្នុងផ្សារកំពង់ចាម គឺផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ ផ្សារផ្អាវ ស្រុកបាធាយ និងផ្សាភ្នំ ស្រុកកំពង់សៀម ។ លោក ពូន រុន ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកំពង់ចាម បានឱ្យដឹងថា មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណកម្មាការផ្សារទាំង៣ បានដំឡើងជញ្ជីងគំរូដែលមានសុក្រឹតភាពច្បាស់លាស់ជាច្រើនទីតាំង ដល់ប្រជាពលរដ្ឋ ដែលទិញទំនិញ បន្លែ ផ្លែឈើ ត្រី សាច់ នៅក្នុងផ្សារ ដើម្បីប្រើប្រាស់ក្នុងការថ្លឹង ផ្ទៀងផ្ទាត់គីឡូជាមួយភ្នែកជញ្ជីងរបស់អ្នកលក់ ជៀសវាងការខាតបង់នានា។ លោក ពូន រុន […]

អភិបាលខេត្តកំពង់ចាម ៖បញ្ហាប្រឈមទាំង៥៦ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវបានដាក់ជូនពិភាក្សា រកដំណោះស្រាយ ក្នុងអង្គវេទិកាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ រដ្អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ បញ្ហាប្រឈមទាំង៥៦ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវបានដាក់ជូនពិភាក្សា រកដំណោះស្រាយ ក្នុងអង្គវេទិកា​កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ របស់យើង ដោយមានការចូលរួមយ៉ាងផុលផុសពីសមាជិក សមាជិកា នៃអង្គវេទិកានេះ​។ ការថ្លែងបែបនេះឱកាសបិទអង្គវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នាព្រឹកថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមាន​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​ ។ ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដំណើការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ២០ឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នា ពិតជាបានធ្វើដំណើរនៅលើកំណាត់ផ្លូវមួយដ៏សែនលំបាក ទំរាំយើងបានឈានមកដល់ដំណាក់កាលទទួលបានផលជាផ្កាផ្លែដូចបច្ចុប្បន្ននេះ ។ គឺយើងទាំងអស់គ្នាពិតជាបានធ្វើដំណើរលើផ្លូវ​ ទាំងរលាក់ផង មានបន្លាផង និងបត់បែនវែងឆ្ងាយ ហើយថែមទាំងមានការលះបង់ផ្សេង ៗ […]

រដ្ឋបាលខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកកម្មវិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ វេទិកានេះ ប្រព្រឹត្តទៅនៅសាសសន្និសិទ សាលាខេត្តកំពង់ចាម ចូលរួមជាអធិបតីដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ដែលត្រូវធ្វើការងារពិភាក្សារយៈពេល ២ថ្ងៃ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ […]

ស្រុកចំការលើ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងឯកឧត្ដម អ៊ុន  ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតសមាគមមូលនិធិគ្រូបង្រៀន នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ។ ចូលរួមក្នុងពិធីនោះផងដែរ ក៏មានវត្តមានរបស់លោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូ សរុបចំនួន៖ ៨២០នាក់ ស្រី៣៨១នាក់ ។ កម្មវិធីនេះបានព្រឹត្តិទៅនៅបរិវេណសាលាស្រុកចំការលើ ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម៕