ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ ចុះបង្ក្រាបបទល្មើសជលផលបានពីរករណីស្ថិតនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

មន្ត្រីខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ក៏មានការចូលរួមពី ផ្នែកសឹករងស្រុក និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តមវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណីរកឃើញវត្ថុតាងរួមមាន៖ ករណីទី១-ឧករណ៍លូស្បៃមុងចំនួន ០២មាត់-របាំងស្បៃមុងប្រវែង ១០០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៤០ដើម -ចាក់លែងត្រីចម្រុះទម្ងន់ ០៣គីឡូក្រាម នៅចំណុចកោះចេក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងករណីទី២ រកឃើញវត្ថុតាង-ឧករណ៍លូស្បៃមុងចំនួន ០៦មាត់-របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៧៥ដើម -ចាក់លែងត្រីចម្រុះទម្ងន់ ០៧គីឡូក្រាម ។