
លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ អញ្ជើញដឹកនាំសមាជិកា សាខាសមាគមនារីខេត្ត នាំយកអំណោយគ្រឿងបរិភោគ និងថវិកា ចែកជូនកុមារកំព្រា នៅមជ្ឈមណ្ឌលក្មេងកំព្រាខេត្តកំពង់ចាម និង កុមារ ពិការភ្នែក គ ថ្លង នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ក្រុងកំពង់កំពង់ចាម ។
នាឱកាសនោះ លោកជំទាវ ញូង ចរិយា ក៏បានផ្ដាំផ្ញើដល់សិស្ស ជាកុមារពិកាភ្នែក គ ថ្លង់ និងកុមារកំព្រាទាំងអស់ ឲ្យចេះថែរក្សាសុខភាពរបស់ខ្លួន និងខិតខំរៀនសូត្រឲ្យបានពូកែ ក្នុងកម្រិត នៃការបណ្ដុះបណ្ដាលចំណេះដឹងទូទៅ ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សា ទៅថ្នាក់ឧត្តមសិក្សាបន្តទៀត ដើម្បីកសាងអនាគតរបស់ខ្លួន ឲ្យមានភាពប្រសើរឡើង។
សូមបញ្ជាក់ថា អំណោយដែលលោកជំទាវ និងសមាជិកានាំយកមកចែកជូនទាំងពីរសាលា នាឱកាសនោះ សរុបរួមមាន ៖ អង្ករ ២០០គីឡូក្រាម មី ២កេសធំ ទឹកសុទ្ធ ១០កេស ទឹកក្រូច ៤កេស នំ ចំណីសម្រាប់ក្មេងៗ ១០កញ្ចប់ធំ និងថវិកា ២លានរៀលផងដែរ ។








