
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។
បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ចាប់ពីម៉ោង ១៨”០០នាទីថ្ងៃទី៧-៣-២០២៥ ដល់វេលាព្រឹកថ្ងៃទី៨-៣-២០២៥ សកម្មភាពកម្លាំងចេញល្បាត ការពារសុខសុវត្ថិភាព និងបានសហការជាមួយកម្លាំងនគរបាល ជួយពន្លត់អគ្គិភ័យ ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ។

