ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យប្រតិភូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ត នៅសាលប្រជុំសាលាខេត្ត។

ក្នុងជំនួបនេះផងដែរ ឯកឧត្តម បានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូដែលបានអញ្ជើញមកជួបពិភាក្សាការងារ ។ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហាញ ជូនដល់ ប្រតិភូ នៃឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ពីសក្តានុពល ភូមិសាស្ត្រ សេដ្ឋកិច្ច និង បង្ហាញពីវឌ្ឍនភាព សមិទ្ធផលរបស់រដ្ឋបាលខេត្ត កំពង់ចាម។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ​ ដល់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សូមគៀងគរអ្នកវិនិយោគិនមកវិនិយោគនៅខេត្តកំពង់ចាម ឱ្យបានច្រើន ។ក្នុងនោះសូមអោយមាន កិច្ចសហការណ៍ចង់មេត្រីភាព រវៀងខេត្តកំពង់ចាម ជាមួយបណ្តាខេត្ត នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរការវិនយោគ ផលិតផល គ្នាទៅវិញទៅមក។

ឯកឧត្តម SANTO DARMOSUMARTO ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ ឯកឧត្តម អ៊ុន ចាន់ដា ដែលបានទទួលប្រតិភូប្រកបដោយការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ហើយឯកឧត្តមនឹងគៀងគរអ្នកវិនិយោគប្រទេសរបស់ខ្លួន មកវិនិយោគនៅខេត្តកំង់ចាម ។