កិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជាន ឡេងទៀង អនុប្រធានទី២ គ.ក.ស.ក ខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

សូមជម្រាបថា កិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម មានរបៀបវារៈដូចខាងក្រោម៖

-របៀបវារៈទី១:. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃ កិច្ចប្រជុំសាមញ្ញលើកទី៨ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ច ការស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤ ។

-របៀបវារៈទី២: ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី៧ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ច ការស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤ ។

-របៀបវារៈទី៣: ពិនិត្យ និងអនុម័តលើសេចក្តីព្រាង របាយការណ៍ សកម្មភាពប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ របស់គណៈកម្មាធិកាពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤។

-របៀបវារៈទី៤: បញ្ហាផ្សេងៗ សេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ និងទីកន្លែងសំរាប់កិច្ចប្រជុំសាមញ្ញលើកទី៩ និងមតិបិទអង្គប្រជុំ ។