
ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅសណ្ឋាគារ ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួម អភិបាលរងទទួលបន្ទុកការងារសុខាភិបាល រាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ សរុប ៥០រូប ។
កិច្ចប្រជុំនេះផងដែរធ្វើឡើង ក្នុងគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់សមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ក្នុងអាណត្តិថ្មី នៃរាជរដ្ឋាភិបាល និងរៀបចំសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត ។


