
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសវត្ថុតាងមួយចំនួន ក្នុងបទល្មើសគ្រឿងញៀន
(កំពង់ចាម) កម្លាំងសមត្ថកិច្ច ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាមមួយចំនួន នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។
បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ ក្រៅពីឃាត់ខ្លួនជនសង្ស័យម្នាក់ជាបុរស សមត្ថកិច្ចយើងបានដកហូត ថ្នាំញៀន ៥០កញ្ចប់ និងទូរស័ព្ទ ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបានកសាងសុំរឿងទៅតាមនីតិវិធី។