ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាល រងខេត្ត កំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណៈមតិរបស់រដ្ឋបាលខេត្ត ដោយមានការអញ្ជេីញចូលរួមលោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង១០ និងលោក លោកស្រីមន្ទីរ-អង្គភាព ជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

ឆ្លៀតឱកាសនោះឯកឧត្តម ស្រី សុភ័ក្រ្ត បានជម្រុញបន្ថែម ឲ្យលោក លោកស្រីអភិបាលរងស្រុក-ក្រុង និងលោក លោកស្រី អនុប្រធានក្រុមការងារ ទទួលបន្ទុកព័ត៌មាន ឲ្យចេះធ្វេីការងារផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផលរបស់ខ្លួនជូនទៅមហាជន និងចេះបកស្រាយប្រតិកម្មភ្លាមៗ ពីហេតុផលដែលមានការរិះគន់ពីសាធារណៈជន ពោលគឺធ្វេីយ៉ាងណា ពង្រឹងសមត្ថភាព បន្ថែមឲ្យបានច្បាស់លាស់ ថាតេីយេីងគួរមានអ្វីផ្សព្វផ្សាយព័ត៍មានពិតទៅមហាជនជ្រាបជាព័ត៌មាន។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ស្រី សុភ័ក្រ្ត បានសង្ឃឹមថា មន្ត្រី ដែលទទួលបន្ទុកព័ត៌មានក្នុងអង្គភាពរបស់ខ្លួននឹងអាចចេះសសេរជាអត្ថបទព័ត៌មាន សេចក្ដីជូនដំណឹង ទៅដល់មហាជនបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយតាមបែបបទព័ត៌មាន៕