លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឃន៍ខេត្ត តំណាងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីចែកចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋនៅក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមមន្ត្រីរដ្ឋបាលស្រុកកំពង់សៀមបានឲ្យដឹងថា ក្នុងពិធីចែកចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ប្រព្រឹត្តនៅវត្តខែលជ័យ ក្នុងឃុំអូរស្វាយ ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ក្នុងនោះមានជនពិការចំនួន ៩នាក់ ស្រី ៥នាក់ ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួមពី លោក ជឹង ម៉េងហុង អភិបាលរងស្រុក តំណាងលោក ទុន ណេត អភិបាលស្រុកកំពង់សៀម ក្រុមការងារសមាគមនារីថ្នាក់ខេត្ត លោកស្រី ហ៊ិន ម៉ាលីស នាយករងរដ្ឋបាលសាលាស្រុក និងជាអនុប្រធានអនុសាខាសមាគមនារីស្រុក និងសមាជិការ កម្លាំងទាំងបី លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ សមាជិក ប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋ្ឋ សរុប ៣២៥នាក់ ស្រី២៨៥ នាក់ ។