
កំពង់ចាម៖នារសៀលថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៥នេះ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិនឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដើម្បីតម្រង់ទិសដល់ក្រុមការងារចុះជួយឃុំ ភូមិ ហើយឆ្លើយតបទៅនិង តំរូវការរបស់ប្រជាពលរដ្ឋទាន់ពេលវេលា។
ពិធីនេះធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឲ្យ ឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ស្នងការហិរញ្ញកិច្ច និងភ័ស្តុភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ព្រមទាំង ឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ បានពាំនាំការផ្តាំផ្ងើរការសាក់សួរសុខទុក្ខពី ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ ស្នងការហិរញ្ញកិច្ច និងភ័ស្តុភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិនជូន ចំពោះសមាជិក សមាជិកា សូមទទួលបាននូវសេចក្តីសុខ និងមានសុខភាពល្អ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានដាក់គោលការណ៍ទាំង ប្រាំពីរចំណុចដល់សមាជិក សមាជិកា ឲ្យយកទៅអនុវត្តន៍បន្តក្នុងឆ្នាំ២០២៥នេះ រួមមាន៖
១.សូមរួមគ្នាប្រែក្លាយ ទិសដៅការងារទៅជាសកម្មភាពការងារអនុវត្តជាក់ស្តែង ដោយត្រូវរៀបចំផែនការសកម្មភាពឲ្យបានច្បាស់លាស់ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រឆ្នាំ។
២.ចូលរួមថែរក្សាសុខភាពសន្ថិភាព សន្ថិសុខសាធារណៈ សូមជឿលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា។
៣.បន្តចូលរួមអនុវត្តគោលនយោបាយភូម ឃុំ មានសុវត្ថិភាព ដោយយកចិត្តទុកដាក់៖បញ្ហាគ្រឿងញៀន ,គ្រោះថ្នាក់ចរាចរណ៍, ល្បែងស៊ីសង,បញ្ហាក្មេងទំនើង,និងប្រុងប្រយ័ត្ន បង្កាអគ្គីភ័យ ដោយសារអាកាសធាតុក្តៅខ្លាំង។
៤.បន្តសហការរៀបចំវេទិការសាធារណៈនៅមូលដ្ឋាន និងបន្តសកម្មភាពចុះជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បី ស្តាប់ ក្តីកង្វល់ សំណូមពរ សំណើរ និងការឆ្លើយតបឲ្យបានទាន់ពេលវេលា។
៥.រក្សាតាមដានភាពគណបក្សដ៏ទៃ ទប់ស្តាត់ ប្រតិកម្មតប ឲ្យទាន់ពេលវេលា និងសូមពង្រឹង និងត្រូវមានប្រព័ន្ធព័ត៍មានវិទ្យា បណ្តាញសង្គម ទាំងនៅថ្នាក់ស្រុក ថ្នាក់ឃុំ។
៦.ថែរក្សាឆ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ខិតខំប្រព្រឹត្តអំពើល្អ យកចិត្តទុកដាក់បម្រើងសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ទាំងមេឃុំ ស្មៀន ប៉ស្តិ៍ ឲ្យបានទាន់ពេលវេលា។
៧.ក្រុមការងាររាជរដ្ឋាភិបាល តាមបណ្តាញ ត្រូវបន្តជួយនិងសហការី ជាមួយរដ្ឋបាលស្រុក ក្នុងការធ្វើសកម្មភាពវេទិការសាធារណៈដោយត្រូវគិតគូរ បែងចែកអំពីពេលវេលាឲ្យបានច្បាស់លាស់។

បើតាមការអានរបាយការណ៍ដោយ លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិនបានឲ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានកោះសូទិន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំទាំង៨ នៃស្រុកកោះសូទិន បានដំណើរការធ្វើវេទិកាសាធារណៈ នៅតាមមូលដ្ឋានភូមិ ឃុំ ដើម្បី ក្តាប់សភាពការណ៍ បញ្ហាប្រឈម ទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវបញ្ហា ទុក្ខ លំបាករបស់ប្រជាពលរដ្ឋ និងការឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបាន ទាន់ពេលវេលា ពិសេសបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលដល់គ្រប់មជ្ឈដ្ឋានដូចជា៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រូបង្រៀន សមាគម អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន បានយល់ដឹងកាន់តែស៊ីជម្រៅកាន់តែច្បាស់ថែមទៀត។


