
(កំពង់ចាម) កម្លាំងនគរបាលជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៥ បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យពីរនាក់ នៅចំណុចភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ ។
បើតាមសមត្ថកិច្ចនគរបាលឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួន ២នាក់ ស្រី ១នាក់ និងដកហូត ថ្នាំញៀន ០៣កញ្ចប់ និងទូរស័ព្ទ ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាធាយដើម្បីចងក្រងសំណុំរឿងទៅតាមនីតិវិធី ។