ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៃវីរុសបំលែងថ្មី (Delta)ដែលកំពុងកើតនៅក្នុងសហគមន៍


: 2021-07-26 23:09:47

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមជាមួយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, កងកម្លាំងទាំងបី លោកនាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៃវីរុសបំលែងថ្មី (Delta)ដែលកំពុងកើតនៅក្នុងសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩។

របៀបវារៈនៃកិច្ចប្រជុំ៖

១-ពិភាក្សា និងលើកវិធានការឆ្លើយតបដែលត្រូវអនុវត្តបន្ទាន់ ដើម្បីទប់ទល់ និងគ្រប់គ្រងការមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta និង

២-ពិភាក្សាអំពីខ្លឹមសារនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តយុទ្ធនាការពង្រឹងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម


អត្ថបទ ៖ អាន ដែត

សារឯកឧត្តមអភិបាលខេត្ត
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ