នៅព្រឹកថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យគម្រោងចំណូលថវិកា សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ ជាច្រើនរូបទៀត ។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា បើទោះបីជាទទួលនូវផលប៉ះពាល់ដោយសារ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក៏ដោយ តែគម្រោងអភិវឌ្ឍន៍ នៅតែបន្តជំហ៊ាន ទៅតាមផែនការ នៃឆ្នាំនីមួយៗ ជានិច្ច ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវពិនិត្យមើលគម្រោងអាទិភាព ដែលបម្រើឲ្យប្រយោជន៍សាធារណៈ និងមានសក្តានុពល សំដៅពង្រីកសក្តានុពលសេដ្ឋកិច្ច និងទទួលផលពីគម្រោងអភិវឌ្ឍន៍នោះ មកវិញ ។ មួយផ្នែកទៀត ក្រៅពីគម្រោងចំណាយលើកិច្ចការរដ្ឋបាល និងគម្រោងសម្រាប់ការអភិវឌ្ឍបន្ថែម គម្រោងកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងនូវផលប៉ះពាល់ ដោយគ្រោះធម្មជាតិ ក៏ត្រូវបានដាក់បញ្ចូលដើម្បី ធានាបានការអភិវឌ្ឍប្រកបដោយចីរភាព ដែលបម្រើឲ្យប្រយោជន៍សាធារណៈ និងប្រយោជន៍ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល ពីសមិទ្ធិផលទាំងនោះ ។
គូសបញ្ចាក់ថា គម្រោងចំណូលសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នេះខេត្តកំពង់ចាម គ្រោងក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៣៤ពាន់លានរៀល បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ មានត្រឹមតែ ២៤ពាន់លានរៀល ប៉ុណ្ណោះ ហើយគម្រោងថវិកានេះ នឹងត្រូវដាក់អនុម័ត នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណាត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត និងបញ្ចូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
/Governor/Un Chanda/Year2021/Month07/27-07-2021_GNews2/1_221519188_997922447642753_5972.jpg)
/Governor/Un Chanda/Year2021/Month07/27-07-2021_GNews2/2_219293619_997922404309424_4216.jpg)
/Governor/Un Chanda/Year2021/Month07/27-07-2021_GNews2/3_220439215_997922497642748_2724.jpg)
/Governor/Un Chanda/Year2021/Month07/27-07-2021_GNews2/4_222844031_997922464309418_2544.jpg)
/Governor/Un Chanda/Year2021/Month07/27-07-2021_GNews2/5_225236435_997922490976082_3052.jpg)
/Governor/Un Chanda/Year2021/Month07/27-07-2021_GNews2/6_222539337_997922384309426_3315.jpg)
/Governor/Un Chanda/Year2021/Month07/27-07-2021_GNews2/7_221781219_997922427642755_5612.jpg)
/Governor/Un Chanda/Year2021/Month07/27-07-2021_GNews2/8_220448597_997922420976089_8317.jpg)
/Governor/Un Chanda/Year2021/Month07/27-07-2021_GNews2/9_223442538_997922560976075_1253.jpg)
អត្ថបទ ៖ អាន ដែត