ភ្នំប្រុស-ភ្នំស្រីជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខាងលិចក្រុងកំពង់ចាមចម្ងាយ ៧គ.ម ខាងជើងផ្លូវជាតិលេខ៧។ រមណីយដ្ឋាននេះមានរឿងរ៉ាវជាប់ទាក់ទង និងរឿងព្រេងបុរាណខ្មែរគឺ រឿងភ្នំប្រុសភ្នំស្រី។ វត្តភ្នំប្រុសមានឈ្មោះផ្លូវការថាវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ហើយនៅខាងឆ្វេងដៃមានភ្នំមួយទៀតមានកម្ពស់ប្រហែល១០០ម ដែលមានកំពូលស្រួច ហៅភ្នំស្រី។ ភ្នំប្រុសទាបជាងភ្នំស្រីដែលមានកម្ពស់ប្រហែល៣០ម។ ភ្នំស្រីមានកំពូលសួ្រច អាចឡើងបានតាមជណ្តើរ៣០៨កាំ។
© រក្សាសិទ្ធិគ្រប់យ៉ាងដោយរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៣។