កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៨ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា បានដាក់បទបញ្ជា ឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មានវិធានការបង្ក្រាបក្មេងទំនើងឲ្យបានមឺងម៉ាត់បំផុត ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា បញ្ហាក្មេងទំនើងនៅចុងឆ្នាំ ២០២៤ កន្លងទៅនេះ ឃើញថាមានការកក្រើកឡើងវិញ ដូច្នេះសមត្ថកិច្ចយើងចាំបាច់ត្រូវតែអនុវត្តច្បាប់ ចំពោះសកម្មភាពក្មេងទំនើងមានបូជាការបំពងសំឡេងរំខាន ការបង្ហោះម៉ូតូតាមទីសាធារណៈ ជាដើម ត្រូវតែអនុវត្តតាមវិធានការរដ្ឋបាល ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាបង្ក្រាបក្មេងទំនើងនេះ សូមឱ្យសមត្ថកិច្ចបន្តបង្ក្រាបយ៉ាងក្តៅកគុកមិនដកដៃទេ និងសូមកុំធ្វើកិច្ចការនេះដូចជាការវែកចក ឬការអង្គុយបក់ផ្សែងនោះឡើយ ៕