ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ទី២៨ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំស្រុកស្រីសន្ធរ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ។