ក្រុងកំពង់ចាម៖ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នារាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំសមាជិកាសាខាចូលរួមពិធីបុណ្យវិសាខបូជា នៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ពិធីបុណ្យវិសាខបូជានេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវប្រធានប្រតិបត្តិ លោកជំទាវ លោកស្រីជាអនុប្រធានកិត្តិយស និងប្រតិបត្តិសាខា សមាជិកា និងពុទ្ធបរិស័ទផងដែរ។