ស្រុកបាធាយ៖នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបង្សុកូល បុណ្យគម្រប់ខួប៦ឆ្នាំ ឧទ្ទិសកុសល ដល់ដូងវិញ្ញាណក្ខន្ធ លោកតា គង់ ខាត់ ដែលត្រូវជាឪពុកក្មេក សម្តេចវិបុលសេនាភក្តី
តាមទំនៀមទម្លាប់ខ្មែរ និងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសុវណ្ណគីរី (ហៅវត្តជើងឆ្នុក) នៅក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងសុទិដ្ឋិនិយមខ្ពស់…។
![](https://kampongcham.kesspay.io/wp-content/uploads/2024/01/photo_2024-01-06_12-25-02-2.jpg)
![](https://kampongcham.kesspay.io/wp-content/uploads/2024/01/photo_2024-01-06_12-25-03.jpg)
![](https://kampongcham.kesspay.io/wp-content/uploads/2024/01/photo_2024-01-06_12-25-06.jpg)
![](https://kampongcham.kesspay.io/wp-content/uploads/2024/01/photo_2024-01-06_12-25-05.jpg)