ស្រុកស្ទឹងត្រង់៖ សាលាអនុគណស្រុកស្ទឹងត្រង់ សហការជាមួយរដ្ឋបាលស្រុកស្ទឹងត្រង់ បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូតិ ត្រាស់ដឹង បរិនិព្វាន និងទិវាជាតិនៃការចងចាំ ក្រោមព្រះអធិបតីភាព ព្រះឧត្តមចរិយា ស៊ាង លាង ព្រះនាគសត្ថា បាឡាត់គណខេត្តកំពង់ចាម និងជាព្រះអនុគណស្រុកស្ទឹងត្រង់ លោក សុិន សុខុន ប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ មន្រ្តីរាជការសាលាស្រុកស្ទឹងត្រង់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ញាតិញោមពុទ្ធបរិស័ទ ចូលរួមយ៉ាងច្រើនកុះករនៅមុខសាលាស្រុកស្ទឹងត្រង់ នារសៀលថ្ងៃអង្គារ៍ ១៤ កើត ខែពិសាខ ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ ៕