កំពង់ចាម៖ នារសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងគម្រោងចំណូល ចំណាយថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត -នាយក នាយករងរដ្ឋបាលសាលាខេត្ត -ថ្នាក់ដឹកនាំមន្ទីរ វិស័យជុំវិញខេត្ត -នាយក នាយករងទីចាត់ការជំនាញចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលាខេត្តកំពង់ចាម។