នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះទៅដល់ភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូន អ្នកមីង អេល ម៉េត អាយុ ៦២ឆ្នាំ ជាស្ត្រីមេម៉ាយទុរគត ដែលសព្វថ្ងៃត្រូវរ៉ាប់រងចិញ្ចឹមកូនប្រុស ២នាក់ កំពុងរស់ក្នុងបន្ទុក គឺ ម្នាក់ អាយុ ៤២ឆ្នាំ មានសតិមិនគ្រប់ និងម្នាក់ទៀត អាយុ ៤០ឆ្នាំ ជាជនមានពិការភាព (ខ្វិន ហើយងងឹតភ្នែក ) ថែមទៀត ៕