បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការការពារ និងប្រយុទ្ធជំងឺមិនឆ្លង ដើម្បីការប្រកាសសមាសភាពគណៈកម្មការការពារ និង ប្រយុទ្ធជំងឺមិនឆ្លង និងពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងជំងឺមិនឆ្លង

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤៖ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  បានអញ្ជើញចូលរួមកិច្ចប្រជុំ
គណៈកម្មការការពារ និងប្រយុទ្ធជំងឺមិនឆ្លង ដើម្បីការប្រកាសសមាសភាពគណៈកម្មការការពារ និង ប្រយុទ្ធជំងឺមិនឆ្លង និងពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងជំងឺមិនឆ្លង កន្លងមក និងផែនការបន្ទាប់។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម វេជ្ជៈបណ្ឌិត ង៉ូវ កាង ប្រធានគណៈកម្មការតាការពារ និងប្រយុទ្ធនិងជំងឺមិនឆ្លងតាមប្រព័ន្ធzoom គោលបំណងដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋានិងធ្វើអោយការផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់។