កំពង់ចាម៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំអភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Vedio Conference ។
របៀបវារៈដែលនឹងត្រូវលើកយកពិភាក្សា និងពិនិត្យក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកនេះរួមមាន៖
១៖ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និង កីឡា
២៖ របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល
៣៖សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨
៤៖ បញ្ហាផ្សេងៗ ៕
![](https://kampongcham.kesspay.io/wp-content/uploads/2023/12/photo_2023-12-01_10-30-35-3-1024x682.jpg)
![](https://kampongcham.kesspay.io/wp-content/uploads/2023/12/photo_2023-12-01_10-30-36-1024x690.jpg)
![](https://kampongcham.kesspay.io/wp-content/uploads/2023/12/photo_2023-12-01_10-30-38-2-1024x682.jpg)
![](https://kampongcham.kesspay.io/wp-content/uploads/2023/12/photo_2023-12-01_10-30-38-1024x682.jpg)
![](https://kampongcham.kesspay.io/wp-content/uploads/2023/12/photo_2023-12-01_10-30-37-1024x682.jpg)
![](https://kampongcham.kesspay.io/wp-content/uploads/2023/12/photo_2023-12-01_10-30-34-1024x630.jpg)
![](https://kampongcham.kesspay.io/wp-content/uploads/2023/12/photo_2023-12-01_10-30-35-2-1024x682.jpg)