ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមគ្រូបង្គោលការជំរុញបង្កើនការថែរទាំសុខភាពបឋម ដោយមានការចូលរួមមកពីតំណាងក្រសួង អង្គភាព ពាក់ព័ន្ធខេត្ត នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។






