កំពង់ចាម,នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកៀនជ្រៃ នឹងសហគមន៍នេសាទដំរីឆ្លង ដោយមានការសម្របសម្រួលពីឯកឧត្តម វង្សប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ២ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលរួមមាន ៖
   +ករណីទី ១
-ឧបករណ៍លូស្បៃមុងចំនួន ១៤មាត់
-របាំងស្បៃមុងប្រវែង ៤២០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ២១០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២៨គីឡូក្រាម
នៅចំណុចវាលកន្ទឹល ឃុំកៀនជ្រៃស្រុកកំពង់សៀម ខេត្តកំពង់ចាម។
+ករណីទី ២
-ឧបករណ៍លូស្បៃមុងចំនួន ៩មាត់
-របាំងស្បៃមុងប្រវែង ២៧០ ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១៣៥ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ១៨គីឡូក្រាម
នៅចំណុចទំនប់ត្រីរ៉ស់ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។