រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមចុះពិនិត្យវាយតម្លៃទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ដោយមានការចូលរួមមកពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ កិច្ចប្រជុំនេះធ្វើនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ។