កំពង់ចាម, រសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃនៃគណៈអភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ឯកឧត្តម ផេន សុផល អតីតអភិបាល នៃគណៈអភិបាលស្រុកបាធាយ ត្រូវបានប្រកាសតែងតាំង ជាអភិបាលរង នៃនៃគណៈអភិបាលខេត្តកំពង់ចាម ជំនួស ឯកឧត្តម ចាន់ ផល្លី ដែលត្រូវចូលនិវត្តន៍។