ស្រុកជើងព្រៃ,នារសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ នៅសាលាស្រុកជើងព្រៃ។លោក សុីម គង់ អតីតអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលជើងព្រៃ ជំនួសលោក អូត ឈាងលី ដែលត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកបាធាយ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានផ្តាំផ្ញើ ដល់លោក ស៊ឹម គង់ អភិបាលស្រុកជើងព្រៃ ដែលទើបតែផ្លាស់ប្តូរមកពីអភិបាលស្រុកស្រីសន្ធរ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាការយកចិត្តទុកដាក់ អនុវត្តតាមតួនាទី ភារកិច្ច ប្រកបដោយមនសិការ វិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់៕