កំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំមន្ទីរ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បេីកកិច្ចប្រជុំ ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសាលាប្រជុំតូចនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ។

ដោយមានការចូលរួម ពីលោកស្រីអនុប្រធានមន្ទីរ លោកប្រធានការិយាល័យទាំងបួន លោកអនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម លោកប្រធានមន្ទីរបង្អែកស្រុកប្រតិបត្តិទាំង៩ លោក-លោកស្រីប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៨
និងអង្កការដៃគូរចូលរួមផងដែរ ។