ស្រុកចំការលើ​៖នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី​ ហាក់​ សុវីរ៉ានី​ អភិបាល​រងស្រុក​ តំណាងលោកអភិបាលនៃគណៈអភិបាលស្រុកចំការលើ(ស្តីទី​) បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣​ របស់ក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់ថ្នាក់ស្រុក​ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំការលេី ខេត្ដកំពង់ចាម ។

​កិច្ចប្រជុំដោយមានការអញ្ជើញចូលរួម​ពីសំណាក់សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ លោក​ លោកស្រី​ ប្រធាន​អង្គភាព​ ការិយាល័យ​ជុំវិញ​ និងចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក​ លោកមេឃុំ/ជំទប់ឃុំ ប្រធាន​មណ្ឌលសុខភាព​ឃុំទាំង៨​ និងលោកមេភូមិពាក់ព័ន្ធ​ សរុប​ ៤៤នាក់​ ​។