កំពង់ចាម,នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ជឹម លាភី អភិបាលរងតំណាងលោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុង អញ្ជើញដឹកនាំ លោក លោកស្រីចៅសង្កាត់ និងស្មៀនសង្កាត់ទាំង៤ ចូលរួមកិច្ចប្រជុំត្រៀមកិច្ចសហការអន្តរាគមន៍ស្បៀង គ្រាប់ពូជដំណាំក្នុងករណីមានតម្រូវការចាំបាច់ជួយដល់ប្រជាពលរដ្ឋ ឬកសិកររងគ្រោះ ឬខូចខាតដំណាំដោយសារទឹកជំនន់ តាមប្រព័ន្ធហ្សូម ។
នៅសាលាក្រុងកំពង់ចាម វេលាម៉ោង ១៤:០០នាទីរសៀល។