ស្រុកស្ទឹងត្រង់៖ នៅព្រឹកថ្ងៃសៅរ៍ ១១ រោច ខែភទ្របទ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤​ លោក​ នួន​ ណុយ​ នាយករង​រដ្ឋ​បាល​ខេត្តកំពង់ចាម​ និងជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​លេខាធិការដ្ឋានគណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​តំណាង​រដ្ឋ​បាល​ខេត្តកំពង់ចាម​ និងលោក​ បាន​ ស្រេង​ អភិបាល​ នៃគណៈអភិបាលស្រុក​ បាននាំយក​អំណោយ​របស់​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​បណ្ឌិត​ ចែកជូនគ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់ចំនួន33គ្រួសារ​ ស្ថិតនៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។

​នោះដែលអំណោយទទួលបានក្នុងមួយគ្រួសារៗទទួលបានរួមមានដូចជា៖
-អង្ករ​ ចំនួន​50គីឡូ​
-តង់​ ចំនួន1
-កន្ទេល​ ចំនួន1
-មុង​ ចំនួន1
-មី​ ចំនួន1កេស
-ទឹកសុីអុីវ​ ចំនួន​1យួរ
-ត្រីខ​ ចំនួន​1យួរ
-ធុងទឹក​ និងបោយ​ទឹក ចំនួន​១ផងដែរ ។